ឃាត់ជនសង្ស័យ៤នាក់ នៅ​ស្រុក​សំរោង​ទង​ ពាក់ព័ន្ធគ្រឿង​ញៀន​

កំពង់ស្ពឺ​ ៖ ជនសង្ស័យ៤នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីប្រើប្រាស់រក្សាទុកជួញដូរ​នូវសារធាតុញៀន កាលពី​ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ​​២​០​១៩​ ​វេលាម៉ោង១២នៅ​ ចំណុចភូមិសំរោង​ ឃុំត្រពាំងគង​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​។      

លោកវរ​សេនីយ៍ឯក​ ឃុត​ សុផល​ អធិ​ការ​ប៉ូលិសស្រុក​សំរោង​ទងនិយាយថា​ តាម​ការចង្អុលណែនាំ​ពី​លោកឧត្ដមសេនី​យ៍​ទោ​ សម​ សាមួន​ ស្នងការ​ប៉ូលិស​ខេត្ត​ និងបាន​សម្របសម្រួល​ពីព្រះរាជអាជ្ញា​ សមត្ថកិច្ច​បង្រ្កាបមុខស​ញ្ញាសង្ស័​យជួញ​ដូ​រនិងប្រើប្រាស់គ្រឿងញៀន៤នាក់​រួមមាន ១.ឈ្មោះ ប៉ុក សាមុត ភេទប្រុស​ អាយុ៣១​ឆ្នាំ នៅភូមិសំរោង ឃុំត្រពាំង គង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ២.ឈ្មោះ ប៉ុក មឿន ភេទប្រុស​ អាយុ២៩ឆ្នាំ នៅ​ភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ៣.ឈ្មោះ ប៉ុក  រ៉ាវី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង៤.ឈ្មោះ សេង វាសនា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិសំរោង ឃុំ ត្រពាំងគងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 

វត្ថុតាង ដកហូត​ គ្រឿងញៀនបានចំនួន ១៤កញ្ចប់ ក្នុងនោះមធ្យម​ ១កញ្ចប់​, ឧបករណ៍ប្រើប្រាស់ចំនួន ១គ្រឿង, ទូរស័ព្ទដៃជនសង្ស័យ​ ០២គ្រឿងនិងម៉ូតូ ០២​គ្រឿង និងលុយខ្មែរ ១៣៥០០០រៀល (ដប់បីម៉ឺនប្រាំពាន់រៀល )។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងប៉ូលិសជំ​នាញខេត្ដកសាងសំណុំរឿងបញ្ជូនទៅសា​លា​ដំ​បូងខេត្តដើម្បីបន្តតាមនីតិវិធីច្បាប់៕


 

adverise with khmeread