adverise with khmeread 1

ស្ត្រី​ពីរ​នាក់​លួច​ថត​វីដេអូ​ឯកសារ​ជាសម្ងាត់​នៅក្រោម​ការគ្រប់គ្រង​ដ៏​រឹងមាំ​របស់ ISIS

ស្ត្រី​ជនជាតិ​ស៊ី​រី​ពីររូប​បាន​បាន​លាក់​កាមេរ៉ា​ជាសម្ងាត់​មួយ​ដើម្បី​ផ្តិត​យក​ទិដ្ឋភាព​ក្នុង​ទីក្រុង Raqqa ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ដើម្បី​ចង​ជា​ក្រង​ឯកសារ​ស្តីពី​ជីវិត​របស់​ពួកគេ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ពួក​សកម្មជន​ជ្រុលនិយម ISIS ។

​ខណៈដែល​មាន​គ្រប​ស្បៃ​បាំង​មុខ​យ៉ាង​ជិត ពួកគេ​បាន​ដើរ​ផ្សារ​ធ្វើដំណើរ​ជាមួយ​ឡាន​តាក់ស៊ី និង​បាន​ដើរ​តាមផ្លូវ​ជាមួយនឹង​ប្រជាជន​ដទៃទៀត ដែល​បានបង្ហាញ​ពី​ទីក្រុង​វាល​ខ្សាច់​ជាមួយនឹង​ការ​ចរាចរណ៍​តិចតួច​និង​បុរស​ប្រដាប់អាវុធ​មួយចំនួន​ដែល​បានធ្វើការ​យាមកាម​តាម​តំបន់​មួយចំនួន​ទាំងនោះ​។

​ពួកគេ​ទាំង​ពីរបាន​និយាយថា "​ប្រជាជន​គ្រប់គ្នា​បានធ្វើ​ការចាកចេញ​" ដោយសារតែ​ការវាយប្រហារ​តាម​អាកាស​នៅលើ​ទីក្រុង Raqqa បាន​កើនឡើង​កាន់តែ​ខ្លាំងក្លា​។ សកម្មជន ISIS បាន​បង្កើត​ចំណុច​ត្រួតពិនិត្យ យក​កាត​សម្គាល់​ខ្លួន​របស់​ជនជាតិ​ស៊ី​រី ដែល​បាន​ប្រើប្រាស់​ដើម្បី​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​តួ​គី​"​។​

​ប្រាំ​ឆ្នាំ​បន្ទាប់ពី​ការចាប់ផ្តើម​នៃ​សង្គ្រាមស៊ីវិល​ក្នុងប្រទេស​ស៊ី​រី រដ្ឋធានី Raqqa ត្រូវ​បានប្រកាស​គ្រប់គ្រង​ដោយ​ពួក ISIS​។ សង្គ្រាម​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ច្រើនជាង ២៥០.០០០ នាក់​នៅ​ទូទាំងប្រទេស និង​ការផ្លាស់ប្តូរ​ទីលំនៅ​របស់​មនុស្ស​ជាង ១០​លាន​នាក់ នេះ​បើ​យោងតាម​អង្គការសហប្រជាជាតិ​។

​គួរបញ្ជាក់​ផងដែរ​ថា ISIS បាន​ដណ្តើមយក Raqqa បាន​នៅ​ឆ្នាំ ២០១៣ មកម្ល៉េះ​៕

 

adverise with khmeread
ប្រភព៖ CNN, EXPRESSEN

មតិយោបល់