បុរសម្នាក់ទើបចេញពីគុកមិនបាន១ខែប្រកបរបរដ ដែលចូលគុកលើក២ និងឃាត់ស្ត្រីម្នាក់ទៀតពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលទើបចេញពីគុកមិនបាន១ខែផង បានមកប្រកបរបរដដែល ហើយចូលគុកម្តងទៀតជាលើក២ និងស្ត្រីម្នាក់ទៀត ត្រូវបានប៉ូលិសខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួននាព្រឹកថ្ងៃទី ១២ កក្តដា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹកនៅចំណុចផ្ទះជួលគ្មានលេខ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ ពេជ្រ ប៊ុនសេង ហៅម៉ាប់ ភេទប្រុសអាយុ ៣០ ទើបចេញពីគុកថ្ងៃទី២៨ ខែ មិថុនា២០១៩ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិជម្ពូវ័ន សង្កាតចោមចៅ និងជនសង្ស័យទី២-ឈ្មោះ សុខ ធាវី ភេទស្រីអាយុ ៥០ មុខរបរនៅផ្ទះមើលកូនតូច ស្នាក់នៅជាមួយគ្នា ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងដកហូតបាន ក្រាមសថ្លាចំនួន៥ កញ្ចប់ធំល្មម សង្ស័យជាសារធាតុញៀន។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋានប៉ូលិសខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី៕

adverise with khmeread