adverise with khmeread 1

​អ្នកលេង​អ៊ីនធឺណិត​កំពុង​នាំគ្នា​បាក់​ស្រឹប​ជាមួយនឹង​អ្នករាំ​គាំទ្រ​កីឡា Baseball ដ៏​គួរ​ឱ​ស្រឡាញ់​ម្នាក់នេះ​

​អ្នករាំ​អបអរ​ការប្រកួត​កីឡា​នាង Kim Yeon Jeong ហាក់​កំពុង​ឆក់យក​បេះដូង​សុភាពបុរស​ជាច្រើន បន្ទាប់​ពួកគេ​បាន​ប្រទះឃើញ​វីដេអូ​ខ្លី​ប​នៃ​ការសម្តែង​ក្បាច់​រាំ​របស់​នាង​នៅឯ​ក្នុង​ការប្រកួត​កីឡា Baseball នាពេល​កន្លងមក​។​

​អ្នករាំ​អបអរ​ការប្រកួត​ឱ្យ​ក្រុម NC Dinos រូបនេះ តែងតែ​បញ្ចេញ​កាយវិការ​រាំ​របស់ខ្លួន ជាមួយនឹង​ស្នាមញញឹម​ដ៏​ស្រស់​នៅលើ​មុខមាត់​ដ៏​ទាក់ទាញ​របស់​នាង​នៅឯ​ការប្រកួត​កីឡា Baseball ខណៈដែល​កំពុង​សម្តែង​ជាមួយនឹង​ក្រុម​របស់​នាង​។