ប៉ូលិសស្រុកទឹកឈូ ឃាត់ជនសង្ស័យ៧នាក់ជាមួយថ្នាំញៀន១៤១កញ្ចប់លើ «ភ្នំបូកគោ»

​ខេត្តកំពត ៖ កម្លាំងប៉ូលិសជំនាញខេត្ត សហការជាមួយប៉ូលិសស្រុកទឹកឈូ បានបង្រ្កាបករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅលើភ្នំបូកគោនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត​ ដោយឃាត់ខ្លួនជនសង្ស័យបាន ៧ នាក់ និងដកហូតបានថ្នាំញៀនចំនួន ១៤១ កញ្ចប់។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ១.ឈ្មោះ ស​​ កើន​​​​​​​ ភេទប្រុស​​​​​​ អាយុ ២៩ ឆ្នាំ រស់នៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក​, ២.ឈ្មោះ ពៅ ពេជ ភេទប្រុស​​​ អាយុ ២៩ ឆ្នាំ រស់នៅភូមិស្ទឹងស្លូត​ ឃុំអ្នកលឿង​​ ស្រុកពាមរក៍ ខេត្ត​ព្រៃវែង​​, ៣.ឈ្មោះ ចាន់​​ ប្រាជ្ញា​​ ភេទប្រុស​ អាយុ ១៦ ឆ្នាំ រស់ភូមិបាកា​ ឃុំផ្សារអណ្ដែត​​ ស្រុកអូរតាប៉ោង​ ខេត្តពោធិ៍សាត់, ៤.ឈ្មោះ ហោម ​ចំរុង​​​​ ភេទប្រុស​ អាយុ ២៣ ឆ្នាំ រស់នៅភូមិកំពង់ហាយ​​ ឃុំកំពង់ហាយ​ ស្រុកកំពង់លេង​ ខេត្តកំពង់ឆ្នាំង, ៥.ឈ្មោះ ផល ចាន់​ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកភ្នំបាសិត ខេត្តកណ្ដាល​, ៦.ឈ្មោះ សុក ប៊ុនឈិន ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិថ្វីខាងត្បូង​ សង្កាត់អណ្ដូងខ្មែរ​ ក្រុងកំពត​ និង៧.ឈ្មោះ ទូច​ សាមេត ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិតាដឹប​ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។ វត្ថុតាងដកហូតថ្នាំញៀនចំនួន ១៤១ កញ្ចប់ (ធំ ០១ កញ្ចប់)។ 

​បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់៕


 

adverise with khmeread