ពលរដ្ឋ​ខ្មែរ​ឆ្លងដែនចូលថៃខុសច្បាប់ជាប់គុកពីមួយឆ្នាំទៅ៦ឆ្នាំ ត្រូវបានអាជ្ញាធរថៃញ្ជូនមកវិញ

ឧត្ដរមានជ័យ​ ៖​ អាជ្ញាធរ​ថៃបាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៦​នាក់នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​៣ ​និង​០៥​នាទីរសៀលម្សិលមិញ តាម​ច្រក​អន្តរ​ជាតិជាំ ដែល​ភាគី​ថៃ​ចាប់ខ្លួន​ពីបទ​ឆ្លងដែនចូល​ក្នុង​ទឹកដី​ថៃដោយខុសច្បាប់ ហើយជាប់​ពន្ធនាគាររយៈពេលពីមួយឆ្នាំទៅ៦ឆ្នាំនៅខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ មក​ឱ្យ​កម្ពុជា​វិញ។ 

​ប៉ូលិសនិយាយថា​ ពលរដ្ឋខ្មែរ៦នាក់រួមមាន​ ១.ឈ្មោះ ណន ទីណា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ឃ្លាំង​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​មានជ័យ ចាប់ខ្លួន​ថ្ងៃទី​៦ មករា ២០១៣ ចូល​តាម​ច្រក​អូរ​ស្វាយ, ២.​ឈ្មោះ រ៉ក ខួ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​ត្នោត ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ចាប់​ខ្លួន ​ថ្ងៃទី​២១ កុម្ភៈ ២០១៦ ចូល​តាម​ច្រក​អូរ​ស្វាយ, ៣.​ឈ្មោះ ឈូក ខ្មូរ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ល្បើក ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត ដូច​គ្នា, ៤.​ញៀន គាវ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​មេ​ម៉ៃ ឃុំ​ក្រែក ស្រុក​ក្រែក ខេត្ត​កំពង់ចាម ចាប់​ខ្លួន​ថ្ងៃទី​០៧ មិថុនា ២០១៨ ចូល​តាម​ច្រក​ដើម​ស្ពុង, ៥.​ឈ្មោះ ជួន ហេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​តា​ឡូ ឃុំ​តា​ឡូ ស្រុក​បាកាន ខេត្ត​ពោធិ៍​សាត់ ចាប់ខ្លួន​ថ្ងៃទី​២០ កុម្ភៈ ២០១៦ ចូល​តាម​ច្រក​អូរ​ស្វាយ,​ ៦.​ឈ្មោះ ចាន់ ឆៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង​ថ្មី ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​មានជ័យ ចាប់ខ្លួន​ថ្ងៃទី​២០ មេសា ២០១៧ ចូល​តាម​ច្រក​អូរ​ស្វាយ​។​

​បច្ចុប្បន្នប្រជាពលរដ្ឋ​ទាំង​៦​នាក់​ ដែល​ថៃបញ្ជូន​មក​ឱ្យកម្ពុជា​វិញ​នោះត្រូវបាន​សមត្ថកិច្ច​បានធ្វើការ​អប់រំ​​ រួច​ក៏​ឱ្យវិល​ទៅ​លំនៅដ្ឋាន​វិញ​៕


 

adverise with khmeread