ប៉ូលិសខណ្ឌ៧មករាឃាត់ជនសង្ស័យ៤នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖​ ប៉ូលិសខណ្ឌ៧មករាបានឃាត់ជនសង្ស័យ៤នាក់ក្នុងករណីចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចអ៊ីនធឺណេត ផ្ទះលេខ៥១Eo ផ្លូវ១៣៤ ភូមិ៤ ក្រុម៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា កាលពីថ្ងៃ១២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៩ និង៣០នាទី។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ ចាន់ មេសា ភេទប្រុស ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅ ផ្ទះលេខ៣៨E5 ផ្លូវ ១០៩ ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា, ២-ឈ្មោះ ហែន ឌីម៉ង់  ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មសំណង ទីលំនៅ ផ្ទះលខ៥៤ E3 ផ្លូវ១០៩ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា, ៣-ឈ្មោះ វ៉ា សុបញ្ញា ភេទប្រុស ជនជាតិខ្មែរ មុខរបររត់តុ ទីលំនៅ ផ្ទះលេខ ១៥០ E2  ផ្លូវ១២៨ក្រុម១ ភូមិ៣ សង្កាត់មនោរម្យខណ្ឌ៧មករា និង៤-ឈ្មោះ ជី យ៉ុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះទីលំនៅ ១១ E០z ផ្លូវ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា។ ជនសង្ស័យទាំង៤នាក់ផ្នែកប៉ូលិសជំនាញ បានធ្វើតេស្តមានសារធាតុញៀនក្នុងទឹកនោម។

​បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌ៧មករា​ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់៕


 

adverise with khmeread