ចោរវ័យក្មេងពីរនាក់ចូលលួចម៉ូតូនៅផ្ទះជួលរបស់អ្នកគ្រូបង្រៀនភាសាអង់គ្លេស

​    ភ្នំពេញ ៖ ចោរវ័យក្មេង២នាក់ បានដើរចូលផ្ទះជួលទាំងយប់ រួចលួចម៉ូតូ១គ្រឿងបានសម្រេច ដោយពុំមានការភ័យខ្លាចអ្វីទាំងអស់ នៅវេលាម៉ោង១០និង៣៧ នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិដីថ្មី​ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលទីតាំងនេះបាត់ម៉ូតូប្រហែលជាលើកទី៥ហើយ ។ 

​      ម៉ូតូដែលចោរលួចយកទៅនោះ ម៉ាកស៊ុយហ្សូគីលេត ឆ្នាំ២០១៩ ពណ៌សលាយទឹកប្រាក់ ពាក់ស្លាកលេខ តាកែវ1G-9418 មានម្ចាស់ឈ្មោះ ចន ចាន់ណារី ភេទស្រី អាយុ២០ឆ្នាំ ជាគ្រូបង្រៀនភាសអង់គ្លេសខ្មែរ ស្នាក់នៅផ្ទះជួលខាងលើ ។ 

​     នារីរងគ្រោះនិងម្ដាយនិយាយថា ទម្រាំតែទិញម៉ូតូ១គ្រឿងនេះបានជិះ ទុកទៅបំពេញការងារផង,រៀនសូត្រផង គឺត្រូវសន្សំរាប់ខែឆ្នាំ និងខ្ចីបុលគេដើម្បីបង្គ្រប់ទិញ តែពេលនេះអស់ពីខ្លួនហើយ ។

​     នារីរងគ្រោះនិងម្ដាយ មានតែសំណូមពរដល់សមត្ថកិច្ច ជួយចាប់ពួកចោរនេះឱ្យបានឆាប់ផង ក្រែងពួកគាត់បានម៉ូតូមកជាយាន

ជិះចិញ្ចឹមជីវិតវិញ ព្រោះកាមេរ៉ាសុវត្ថិភាពបានចាប់ភិនភាគចោរបានច្រេីនហេីយដែរ ។

​     បើតាមអ្នកក្បែរខាងនិយាយថា ផ្ទះជួលនេះ បាត់ម៉ូតូប្រហែល៥លើកហើយ សរុបទាំងលើកនេះ ។ ម្ចាស់ផ្ទះជួលមានទ្វាររបង ដោយតម្រូវបិទម៉ោង១០យប់ និងបើកវិញម៉ោង៥ភ្លឺ ដោយម្ចាស់ផ្ទះបានជួលបុរសម្នាក់ឱ្យមើលការខុសត្រូវរបងផ្ទះនេះ ។ ពេលនេះសមត្ថកិច្ចមូលដ្ឋាន បាននិងកំពុងធ្វើការសាកសួរនិងស្រាវជ្រាវស្វែងរកក្រុមចោរ ៕

adverise with khmeread
tiger
Loading ad ...