គាស់ទ្វារផ្ទះលួចម៉ូតូបាន៩ថ្ងៃត្រូវប៉ូលិសខណ្ឌឫស្សីកែវវ៉ៃខ្នោះ

​       ភ្នំពេញ ៖​ ប៉ូលិសខណ្ឌឫស្សីកែវបានឃាត់ជនសង្ស័យម្នាក់​ នាថ្ងៃទី១២កក្កដាឆ្នាំ២០១៩នេះ​ បន្ទាប់ពីបានធ្វេីសកម្មភាពគាស់ទ្វារបន្ទប់យកម៉ូតូម៉ាកZOOMERកាលពីថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០១៩​ វេលាម៉ោង២យប់នៅចំណុចផ្ទះលេខ២៩៥​ ផ្លូវជាតិលេខ៥​ ក្រុម៦​ភូមិ៣ច្រាំងចំរេះ១​ ខណ្ឌឬស្សីកែវ​ ។ 

​     ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ​ ហុីម​ រ៉សេត​ ភេទប្រុស​ អាយុ៣៦ឆ្នាំមុខរបរមិនពិតប្រាកដ​ មានទីលំនៅផ្ទះគ្មានលេខ​ សង្កាត់ច្រាំងចំរេះ១​ ខណ្ឌឬស្សីកែវ​ (មានសារធាតុញៀន)។

       ប៉ូលិសបន្តថា​ នៅថ្ងៃខៃឆ្នាំខាងលើជនរងគ្រោះបានទុកម៉ូតូនៅក្នុងបន្ទប់ក្រោមផ្ទះរួចចូលដេក  បន្ទាប់មកជនសង្ស័យបានគាស់ទ្វារបន្ទប់លួចយកម៉ូតូចេញបាត់ទៅ។ ម៉ូតូមួយគ្រឿងដែលបាត់ម៉ាកZOOMERពណ៌សពាក់ស្លាកលេខភ្នំពេញ1FV.9448។ 

​     លុះដល់ថ្ងៃទី១២ខែកក្តាដាឆ្នាំ២០១៩វេលាម៉ោង១១ទើបប៉ូលិសបានឃាត់ខ្លួនបានម្នាក់នៅចំណុចមាត់ទន្លេផ្លូវជាតិលេខ៦ក្រុម៦ភូមិ២សង្កាត់ច្រាំចំរេះទី១​ ខណ្ឌឫស្សីកែវ។

​      បច្ចុប្បន្នកម្លាំងប៉ុស្តិ៍​ និងប៉ូលិសជំនាញខណ្ឌបានបន្តស្រាវជ្រាវរកបក្ខពួកបន្ថែមនិងរកម៉ូតូជនរងគ្រោះហេីយកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

adverise with khmeread