បុរសម្នាក់ឃើញពស់ធ្លាក់ក្នុងភ្នក់ភ្លើង ខំជួយជីវិតវា ត្រូវវាចឹក រួចក៏ធ្លាក់ចូលភ្នក់ភ្លើងវិញ ហើយនៅតែជួយវាទៀត រហូតដល់មនុស្សម្នាក់ចេញមកប្រាប់

រឿងនិទានខ្លី ៖ បុរសម្នាក់បានឃើញពស់ពិសមួយក្បាលកំពុងត្រូវភ្លើងដុតកម្លោចស្ទើរងាប់ស្ទើររស់ ហើយគាត់បានសម្រេចចិត្តយកវាចេញពីភ្លើង។

ពេលដែលគាត់បានសម្រេចចិត្តធ្វើបែបនេះ ពស់មួយក្បាលនេះបានចឹកគាត់ បណ្តាលឱ្យគាត់ឈឺចាប់យ៉ាងខ្លាំង។ ដោយសារឈឺចាប់ពេក បុរសរូបនេះបានធ្វើឱ្យរបូតដៃធ្លាក់ពស់ចូលភ្នក់ភ្លើងវិញ។

ដូច្នេះ បុរសរូបនេះបានសម្លឹងមើលជុំវិញ ក៏ប្រទះឃើញដែកវែងមួយ ហើយយកវាទៅឆ្កឹះពស់ចេញពីភ្លើងវិញ ដើម្បីជួយសង្គ្រោះជីវិតរបស់វា។ 

មនុស្សម្នាក់ដែលកំពុងឈរមើល បានចូលទៅជិតបុរសរូបនេះ ហើយនិយាយថា "ពស់មួយក្បាលនោះចឹកអ្នកហើយម៉េចក៏នៅជួយវាទៀត?"។

បុរសនោះតបទៅវិញថា "ធម្មជាតិរបស់ពស់គឺចឹក ប៉ុន្តែរឿងទាំងនោះនឹងមិនអាចផ្លាស់ប្តូរចរឹកចូលចិត្តជួយអ្នកដទៃរបស់ខ្ញុំបានទេ"។

*** កុំផ្លាស់ប្តូរចរឹកធម្មជាតិរបស់អ្នកគ្រាន់តែដោយសារតែនរណាម្នាក់ធ្វើបាបអ្នកឱ្យសោះ។ កុំធ្វើឱ្យបាត់អំពើល្អបរិសុទ្ធរបស់អ្នក ប៉ុន្តែចូររៀនប្រុងប្រយ័ត្នឱ្យបានច្រើនផង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...