ក្រុមហ៊ុន Google ទទួលស្គាល់ថាបុគ្គលិករបស់ខ្លួនពិតជាបានលបស្តាប់សំឡេងរបស់អ្នកប្រើប្រាស់ Speaker ម៉ាក Google Home របស់ខ្លួនពិតមែន

បុគ្គលិក Google បានស្ដាប់អាត់សំឡេងថតចម្លងរបស់អតិថិជននៅក្នុង Speaker ឆ្លាតវៃម៉ាក Google Home។ នេះបើយោងតាមក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះបានទទួលស្គាល់។

អ្នកជំនាញភាសាគឺត្រូវបានជួលដើម្បីវិភាគ "សម្រង់ពាក្យពេចន៍" នៃការថតសំឡេងបង្កើតឡើងដោយអ្នកប្រើប្រាស់ ដែល Google អះអាងថា ដើម្បីជួយសម្រួលដល់បច្ចេកវិជ្ជាសម្គាល់សំឡេងរបស់ខ្លួន។

បច្ចេកវិជ្ជានេះបន្ទាប់មកគឺត្រូវបានប្រើប្រាស់ដើម្បីអភិវឌ្ឈទៅដល់បច្ចេកវិជ្ជាប្រាជ្ញាសិប្បនិម្មិត (AI) របស់ Google Assistant ដែលត្រូវបានប្រើប្រាស់នៅក្នុង Speaker ឆ្លាតវៃ Google Home និងឧបករណ៍ Android របស់ខ្លួន។

បច្ចេកវិជ្ជាជំនួយនេះយល់ដឹង និងឆ្លើយតបទៅនឹងពាក្យបញ្ជាសំឡេងដែលបានផ្ដល់ឱ្យវា ឆ្លើយសំណួរអំពីព័ត៌មាន និងអាកាសធាតុ ក៏ដូចជាអាចត្រួតពិនិត្យឧបករណ៍ភ្ជាប់អ៊ីនធឺណេតផ្សេងទៀតនៅជុំវិញផ្ទះ។

នៅក្នុងសេចក្តីថ្លែការណ៍មួយ Google បាននិយាយថា ការថតសំឡេងអនាមិកមួយចំនួនតូចត្រូវបានចម្លងដោយអ្នកជំនាញរបស់ខ្លួន ហើយបានបង្ហើបថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង បន្ទាប់ពីទិន្ន័យសំឡេងរបស់អ្នកប្រើប្រាស់ហូឡង់មួយចំនួនត្រូវបានលេចធ្លាយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត