តួកគីផ្គើនអាមេរិក ខណៈខែលការពារអាកាសរបស់រុស្ស៊ី S-400 បានដឹកមកដល់

តួកគីបានទទួលផ្នែកដំបូងនៃប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ី ទោះបីជាមានការជំទាស់ពីអាមេរិកក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃសុក្រទី១២កក្កដា។ 

ក្រសួងការពារជាតិតួកគីបាននិយាយថា ការដឹកជញ្ជូននេះបានមកដល់មូលដ្ឋានអាកាសមួយនៅក្នុងរដ្ឋធានីអង់ការ៉ាកាលពីថ្ងៃសុក្រ។

ចំណាត់ការនេះនឹងធ្វើឱ្យខឹងសម្បារដល់សហរដ្ឋអាមេរិក ដែលបានព្រមានថាប្រទេសតួកគីមិនអាចមានទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់រុស្ស៊ី S-400 និងយន្តហោះចម្បាំង F-35 របស់អាមេរិកបានទេ។

តួកគីនិងសហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ ប៉ុន្តែតួកគីក៏បានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ីដែរ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត