ឪពុកណាមិនសប្បាយចិត្តអាយុ១០០ បើកូនៗជូនពរថ្ងៃកំណើតប៉ាប៉ាលើផ្ទាំងប៉ាណូតាមដងផ្លូវដូចតារាល្បីចឹងៗ

ឪពុកម្នាក់​ ដែលសន្មត់ថាមនុស្សគ្រប់គ្នាបានភ្លេចថ្ងៃខួបកំណើតគម្រប់អាយុ ៧០ របស់គាត់ទៅហើយនោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានឃើញផ្ទាំងប៉ាណូមួយនៅតាមផ្លូវអបអរសាទរខួបកំណើតរបស់គាត់ ហើយបានបញ្ចេញប្រតិកម្មជាមួយពាក្យពេចន៍ភ្ញាក់ផ្អើលចេញពីចិត្តរបស់គាត់។ នេះបើតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រទី១២កក្កដា។

ក្នុងរយៈពេលតែមួយនាទី លោក Patsy Smith មកពីទីក្រុង Newry ប្រទេសអៀរឡង់ខាងជើង អាចព្រលយពាក្យ F..k ដល់ទៅ ២០ ម៉ាត់ អមជាមួយពាក្យអាសគ្រាមបែបភ្ញាក់ផ្អើលជាច្រើន។

វីដេអូបានបង្ហាញលោក Patsy អង្គុយនៅកៅអីអ្នកដំណើរនៅខាងមុខរថយន្ត ខណៈកូនស្រីគាត់បើកឡានអែបទៅវាលស្មៅមួយកន្លែង។ នៅពេលនោះគាត់បានឃើញសញ្ញាដ៏ធំមួយជាមួយប៉ឺតប៉ោងជាច្រើនចងភ្ជាប់ជាមួយ ដោយសរសេរថា "ខ្ញុំបានចំណាយពេល ៧០ ឆ្នាំទើបមើលទៅស្រស់សង្ហាបែបនេះ!!! សូមអបអរខួបកំណើតលើកទី ៧០"។

ការពញ្ញាក់អារម្មណ៍នេះគឺធ្វើឡើងដោយកូនស្រីនិងកូនប្រុសរបស់គាត់ ដែលជិះឡានជាមួយគាត់ដែរ ហើយវីដេអូនេះត្រូវបានបង្ហោះចូលហ្វេសប៊ុក និងមានអ្នកចុចមើលមួយភ្លែតដល់ទៅ ៩០.០០០ ដង៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab