adverise with khmeread 1

បណ្តា​ប្រិយមិត្ត​នាំគ្នា​មើលងាយ Nana ដោយសារ​នាង​ពាក់អាវ​មើលឃើញ​សាច់​ពេល​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​

សមាជិក​ក្រុម After School នាង Nana ហាក់​កំពុង​នឹង​បាន​បង្កាត់​ភ្លើងកំហឹង​ពី​សំណាក់​អ្នកគាំទ្រ បន្ទាប់ពី​នាង​បាន​ស្លៀក​សំលៀកបំពាក់​ដែល​អាច​មើលឃើញ​រាងកាយ​របស់​នាង​ទាំងស្រុង នៅលើ​ការផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​មួយ​នៃ​កម្មវិធី Radio Star​។​

Nana បានបង្ហាញ​ខ្លួន​នៅ​វគ្គ​ផ្តល់​បទសម្ភាសន៍​មួយ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ៩ កន្លងទៅ ដោយ​ចូលខ្លួន​ធ្វើជា​ភ្ញៀវ​កិ​ត្ត​យស​រួមជាមួយ Woohyun, Kim Tae Jin, Hwang Eui Jun, និង Kim Sung Eun ផងដែរ​។​

​នៅក្នុង​អត្ថបទ​ព័ត៌មាន​មួយ​ដែល​បាន​សរសេ​ដោយ​គេហទំព័រ Newsen បាន​លើកសរសើរ​ពី Nana ដែល​មើលទៅ​សមសួន​ជាមួយនឹង​សម្លៀកបំពាក់​របស់​នាង ដោយ​ពួកគេ​ចាត់ទុកថា​វា​ជា​រឿង​តូចតាច​។ ប៉ុន្តែ​វា​ប្រហែល​ជាមាន​លក្ខណៈ​សិច​ស៊ី​ជ្រុល​សម្រាប់​បណ្តា​អ្នកទស្សនា​ជាមួយនឹង​ឈុត​សម្លៀកបំពាក់​ឆ្លុះ​មើលឃើញ​សាច់​ខ្ចី​ទាំងស្រុង​របស់​នាង​មួយ​នេះហើយ​មើលទៅ​៕

adverise with khmeread
ប្រភព៖ koreaboo

អ្នកនឹងចូលចិត្ត

មតិយោបល់