ម្តាយម្នាក់កើតជំងឺធ្លាក់ទឹកចិត្តបន្ទាប់ពីសម្រាលកូន បាញ់ក្បាលសម្លាប់ខ្លួននៅថ្ងៃខួបកំណើត ខណៈប្តីកំពុងចេញទៅទិញនំខេក

ម្តាយជនជាតិសែប៊ីមួយរូបដែលទទួលរងបញ្ហាជំងឺ Postnatal Depression (ធ្លាក់ទឹកចិត្តបន្ទាប់ពីសម្រាលកូន) បានបាញ់ក្បាលសម្លាប់ខ្លួននៅថ្ងៃខួបកំណើតរបស់នាង ខណៈដែលប្តីរបស់នាងចេញក្រៅដើម្បីទិញនំខួបកំណើត។

នាង Suzana Babic វ័យ ២៨ឆ្នាំ ត្រូវបានរកឃើញដោយប្តីរបស់នាង ដែលធ្វើដំណើរទៅដល់ផ្ទះរបស់នាងនៅក្នុងទីក្រុង Subotica ប្រទេសសែប៊ី សម្រាប់ពិធីជប់លៀងដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃអង្គារ។

ពួកគេបានតេហៅក្រុមសង្គ្រោះបន្ទាន់ និងបញ្ជូននាងទៅកាន់មន្ទីរពេទ្យនៅជិតកន្លែងកើតហេតុ ប៉ុន្តែនាងបានស្លាប់ដោយមុខរបួសធ្ងន់ធ្ងរបាញ់ចេញពីកាំភ្លើងខ្លីមួយដើម ទោះបីជាមានការខ្នះខ្នែងជួយសង្គ្រោះពីក្រុមវេជ្ជបណ្ឌិតយ៉ាងណាក្តី។

យោងតាមគ្រួសារមិត្តរបស់នាង ម្តាយដែលជាជាងផាត់មុខរូបនេះកំពុងស្ថិតនៅក្នុងទំនាក់ទំនងស្នេហ៍ដ៏ស្អិតរមួតជាមួយនឹងប្តីរបស់នាង ហើយប្តីប្រពន្ធនេះបានគិតថាពួកគេនឹងមានសុភមង្គលបំផុត បន្ទាប់ពីផ្តល់កំណើតដល់កូនរបស់ពួកគេកាលពីពីរខែមុន។

នាង Babic និងប្តីរបស់នាងគឺជាគូស្នេហ៍ដ៏ផ្អែមល្ហែមតាំងពីថ្នាក់វិទ្យាល័យ ហើយថ្មីៗនេះនាងទើបនឹងបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចទៀតផង។ យោងតាមវេបសាយក្នុងតំបន់បានឱ្យដឹងថា ស្រ្តីរូបនេះធ្លាប់បានទៅជួបជាមួយនឹងពេទ្យ និងបានត្អូញត្អែរថានាងមានបញ្ហាស្មារតីមិនល្អប្រសើរនោះទេ។ សពនាងត្រូវបានបញ្ចុះនៅឯទីបញ្ចុះសព Russian Orthodox ក្នុងទីក្រុង Subotica កាលពីថ្ងៃសុក្រ។

ជំងឺ Postnatal Depression ដែលត្រូវស្គាល់ផងដែរថា Postpartum Depression ឬ PPD (ការធ្លាក់ទឹកចិត្តក្រោយឆ្លងទន្លេ) គឺជាជំងឺផ្លូវចិត្តមួយដែលត្រូវបានផ្សាភ្ជាប់ជាមួយនឹងការសម្រាលកូន។ រោគសញ្ញានេះរួមមាន ការសោកសៅ ខ្សោយកម្លាំង ធុញថប់ យំ ឆាប់ខឹង ដូចគ្នាទៅនឹងបញ្ហាដំណេក និងបញ្ហាទទួលទានអាហារ ហើយអាចមានផលប៉ះពាល់អវិជ្ជមានដល់ទារកទើបនឹងកើត។ បុព្វហេតុនៃជំងឺ PPD ត្រូវបានគេជឿថាជាការរួមបញ្ចូលគ្នានៃកត្តារាងកាយ និងអារម្មណ៍។ 

គេនៅដឹងមិនច្បាស់ទេថាតើការស៊ើបអង្កេតត្រូវបានធ្វើឡើងឬអត់នោះ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab