ក្មេងស្ទាវបើកឡានលឿនដូចព្យុះ ត្រូវប៉ូលិសឃាត់ តែប៉ូលិសកប់យោបល់មិនអាចពិន័យក្មេងនេះបានដោយសារតែកងកម្លាំងពិសេសអនុញ្ញាតឱ្យចាកចេញ

សំណើច ៖ យុវជនស្ទាវម្នាក់បានបើកឡើងយ៉ាងលឿនលើផ្លូវជាតិនៅល្ងាចមួយ ហើយក៏ត្រូវប៉ូលិសឃាត់ខ្លួន។ 

ប៉ូលិស : "តើអាក្អូនឯងដឹងថាខ្លួនឯងបើកឡានលឿនកម្រិតណាទេ?"។ ក្មេងស្ទាវ : "អត់ដឹងផងលោកប៉ូលិស"។ ប៉ូលិស : "ឯងបើកលឿនសម្បើមណាស់។ មិនបាច់និយាយច្រើនទេ ហុចប័ណ្ណបើកបរនិងប័ណ្ណធានារ៉ាប់រងមក"។ ក្មេងស្ទាវ : "ខ្ញុំអត់មានទាំងពីរហ្នឹងលោកប៉ូលិស។ ឈប់ៗ ឡានហ្នឹងខ្ញុំលួចគេទេ"។ ប៉ូលិស : "ថាម៉េច ឯងលួចឡានគេ? លួចពីអ្នកណា?"។ ក្មេងស្ទាវ : "ខ្ញុំសម្លាប់ម្ចាស់ឡានបាត់ហើយហ្នឹង។ ខ្ញុំញាត់សាកសពគាត់នៅក្រោយគូទឡាន"។ ប៉ូលិស : "ចាំនៅក្នុងឡានហ្នឹងហើយ កុំទៅណាឱ្យសោះ"។ 

ប៉ូលិសចរាចរណ៍បានទាក់ទងគ្នាគាត់ និង តេហៅកងកម្លាំងពិសេស និង អ្នកចរចាមកជួយគាត់។ មិនយូរប៉ុន្មាន ក្រុមសមត្ថកិច្ចនិងកងកម្លាំងពិសេសរាប់រយនាក់បានមកហ៊ុមព័ទ្ធជុំវិញឡានរបស់ក្មេងស្ទាវនេះ ហើយមានពន្លឺឡាស៊ែរចេញពីកាំភ្លើងស៊ីបរាប់រយតម្រង់លើដើមទ្រូងលើក្មេងស្ទាវនេះ។ អ្នកចរចារបស់កងកម្លាំងពិសេសបានដើរសំដៅទៅបង្អួចឡានរបស់ក្មេងស្ទាវនោះ។ 

អ្នកចរចា : "អាក្អូន កងកម្លាំងយើងបាននិយាយជាមួយលោកប៉ូលិសចរាចរណ៍ ដែលឃាត់ឡានរបស់ឯងរួចហើយ។ ពួកយើងមានហេតុផលត្រូវជឿថា ឯងកំពុងបើកបរឡានលួចគេ គ្មានប័ណ្ណបើកបរ គ្មានប័ណ្ណធានារ៉ាប់រង ហើយថែមទាំងសម្លាប់មនុស្សញាត់ក្នុងគូទឡានទៀត"។ ក្មេងស្ទាវ : "លោកប៉ូលិសម្នាក់ហ្នឹងម៉េចក៏ពូកែកុហកម៉្លេះ! ខ្ញុំហ៊ានភ្នាល់ថាគាត់បានប្រាប់ក្រុមពិសេសរបស់លោកថាខ្ញុំបើកបរហួសល្បឿនទៀតមែនទេ?!!"៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab