adverise with khmeread F3ce04dd 637b 4ea2 b8f9 9c9f5666ed7d   copy

ឃាត់​បុរស​ម្នាក់និង​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ៖ បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ត្រូវបាន​អាវុធហត្ថ​ខណ្ឌដូនពេញ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​១៤​ខែ​មិនា​ឆ្នាំ​២០១៦ ចំនុច​ផ្លូវ​១៥៤​កែង​៥១ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ។​

    មន្ត្រី​អាវុធហត្ថ​បា​ឲ្យដឹ​ង​ថា ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​១.​ឈ្មោះ ម៉ុ​ច សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​២៤​អឺ​០ ផ្លូវ​១៥ សង្កាត់​ផ្សារ​ចាស់ ដូនពេញ​និង ២.​ឈ្មោះ ពៅ សា​វី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​បារាំង ស្នាក់​ផ្ទះជួល​ផ្លូវ​១៧២​កែង​៥១ សង្កាត់​ផ្សារ​ថ្មី​៣ ដូនពេញ​។​

    ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ចាប់យក​មាន ក្រាម​ស​ថ្លា​ចំនួន​០១​កញ្ចប់​តូច​, ម៉ូតូ​០១​គ្រឿង​ម៉ា​កវី​វាព​ណ៏​ខ្មៅ លេខ​1FP-8193,​កូនកាំបិត​០១,​ទូរស័ព្ទ​០១​គ្រឿង​និង​សម្ភារៈ​ប្រើ​ប្រាស់​គ្រឿងញៀន​មួយចំនួន រួច​បញ្ជូនទៅ​ទីបញ្ជាការ​អាវុធហត្ថ​រាជធានី​ចាត់ការ​បន្ត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់