adverise with khmeread 7befe226 2feb 4d7a be00 832fd3c20017

ទំនាស់ក្នុងវង់ផឹកស៊ីយកដែកឆាបចាក់ឲ្យរបួសធ្ងន់២នាក់ ឃាត់ខ្លួនម្នាក់

     កំពង់ធំ​ ៖ ប៉ូលិសប៉ុស្តិ៍ទ្រៀល បានឃាត់យុវជន២នាក់កាលពីវេលាម៉ោង១ រំលងអាធ្រាត្រម៉ោង១ថ្ងៃ​ទី១៣ធ្នូឆ្នាំ២០១៥​ ភូមិ​ក្តីតាចិន​ ឃុំទ្រៀល​ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ បន្ទាប់ពីបានប្រើហិង្សាដោយចេតនា​វាយទៅវិញទៅមក​ហើយយកដែកឆាបចាក់ទៅលើភាគីម្ខាងឲ្យរបួសធ្ងន់ខណ:ពេលមានទំនាស់ក្នុងវង់ផឹកស៊ី។
    ប៉ូលិសប៉ុស្តិ៍ទ្រៀលបានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ លឹម​ ឈុនកាវ​ ប្រុស​ ២៩​ ឆ្នាំ​បានចាក់ទៅលើជនរងគ្រោះពីរនាក់នឹងដែកឆាប​ រងរបួសធ្ងន់​ មូលហេតុទំនាស់ពាក្យសំដី​ ក្នុងពេលផឹកសីុ​។ ជនរងគ្រោះ​ ១-ឈ្មោះ​ ឡេ​ ឃាន់​ ប្រុស​ ១៩​ ឆ្នាំ​ និង២-ឈ្មោះ​ រុន​ សុភាព​ ប្រុស​ ១៨​ ឆ្នាំ។​ទាំង​ ២​ នាក់​ ស្នាក់នៅភូមិ​ក្តីតាចិន​ ឃុំទ្រៀល​ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ ។
    បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួន​ឈ្មោះ​លឹម​ ឈុនកាវ​ ហើយ កសាងសំណុំរឿងទៅតុលា​ការ​ ៕

adverise with khmeread

មតិយោបល់