adverise with khmeread 9812f2c3 757d 4959 aa89 e1465125e33b

ក្មេងប្រុស​អាយុ​១៦​ឆ្នាំ​លួច​ម៉ូតូ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

   ស្ទឹងត្រែង ៖ ក្មេងប្រុស​អាយុ​១៦​ឆ្នាំ​ត្រូវបាន​ប៉ូលិស​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ ខេត្តស្ទឹងត្រែង ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ដោយបាន​ធ្វើការ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៤ ០៣ ២០១៦ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​មិុ​ញ​នេះ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​សៃ ណា​ឡៃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​នៅ ចំណុច​ភូមិ​ស្រែ​ពោធិ សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង តាម​បញ្ជា​របស់ លោក​ព្រះរាជអាជ្ញា ព្រមទាំង​ដកហូត​បាន​នូវ​វត្ថុតាង រួមមាន​ម៉ូតូ​០១ គ្រឿង និង​សោ​អក្សរ​តេ​០១​ដើម​ដែលជា​ឧបករណ៍​ធ្វើ​សកម្មភាព​។​

    ក្នង​ករណី​ខាងលើនេះ​ការិយាល័យ​ជុំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជន​​សង្ស័យ​រួមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់