កូនស្រីអាយុ១១ឆ្នាំ​ មានជម្ងឺគ្រុនឈាម ម្ដាយមិនដឹងចេះតែបណ្ដែតបណ្ដោយ និងទិញថ្នាំធម្មតាឱ្យលេប ព្រោះខ្លួនក្រខ្លាំង, ពេលខ្ចីលុយគេយកមកភ្នំពេញ កូនផុតដង្ហើមបាត់

ភ្នំពេញ ៖ ស្ត្រីម្នាក់ព្រោះតែជីវភាពក្រីក្រពេក គ្មានលទ្ធភាពមើលជម្ងឺកូនដោយទុកឱ្យកូនឈឺអស់រយៈពេលជាង១០ថ្ងៃ ទើបសម្រេចចិត្តខ្ចីលុយអ្នកជិតខាងបញ្ជូនកូនពីស្រុកស្វាយអន្ទរ ខេត្តព្រៃវែង​មកភ្នំពេញដើម្បីព្យាបាល  តែគួរឱ្យសោកស្ដាយ កូនបានបាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្សុី  កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩ រួចបន្តដឹកមកផ្ទះជួលរបស់បងប្អូន នៅក្បែរទីលានចាក់សម្រាមចាស់វិញ ។

ប្រភពបានឱ្យដឹងថា​ កុមារីដែលបាត់បង់ជីវិតឈ្មោះ សឿង ហៃ អាយុ១១ឆ្នាំជាសិស្ស រីឯម្ដាយឈ្មោះ អ៊ុត ម៉ៅ អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះជាមួយម្ដាយបង្កើត ដោយមានកូនក្នុងបន្ទុក៤នាក់ មានប្ដីជាកម្មករកាប់ដី (មួយថ្ងៃបានកម្រៃ15000រៀល) ហើយជីវភាពមានការលំបាកណាស់ រស់នៅក្នុងភូមិត្រពាំងឥដ្ឋ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ស្ត្រីអ៊ុត ម៉ៅ​ ជាម្ដាយកុមារីរងគ្រោះបានឱ្យដឹងថា កូនគាត់បានឈឺអស់រយៈពេល១២ថ្ងៃមកហើយ តែមិនដឹងថាមានជម្ងឺអ្វីនោះទេ ដោយចេះតែពន្យារពេលមិនបានទៅមន្ទីរពេទ្យព្យាបាល ។ រហូតនៅថ្ងៃកើតហេតុ គាត់បានឃើញស្ថានភាពមិនស្រួល ក៏សម្រេចចិត្តខ្ចីលុយអ្នកជិតខាង ដឹកកូនមកភ្នំពេញ រួចបញ្ជូនមកមន្ទីរពេទ្យរុស្សុី ។ ខណៈមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ថា កូនរបស់គាត់មានជម្ងឺគ្រុនឈាម និងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ពេលនេះ គាត់លើកដៃសំពះរកសប្បុរសធម៌ ដើម្បីបានកម្រៃខ្លះដឹកសពកូនស្រី យកទៅធ្វើបុណ្យនៅឯស្រុកកំណើតវិញ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab