ការរាប់ថយក្រោយសល់តែ ៥៦ នាទីនឹងត្រូវបាញ់បង្ហោះ ឥណ្ឌាបែរជាប្រកាសលុបចោលការបញ្ជូនយានទៅឋានព្រះចន្ទ

ឥណ្ឌានៅថ្ងៃចន្ទទី១៥កក្កដានេះ បានប្រកាសលុបចោលការបាញ់បង្ហោះរ៉ុក្កែត ដែលមានបំណងបញ្ជូនយានមួយទៅលើឋានព្រះចន្ទ ពោលគឺតិចជាងមួយម៉ោង មុនការបាញ់បង្ហោះចាប់ផ្តើម ដោយសារតែបញ្ហា "បច្ចេកទេស"។

ឥណ្ឌាចង់ឱ្យបេសកកម្មយាន Chandrayaan-2 ឬ Moon Chariot 2 ធ្វើឱ្យខ្លួនក្លាយជាប្រទេសទី៤បន្ទាប់ពីរុស្ស៊ី អាមេរិក និងចិន បានចុះចតនៅលើឋានព្រះចន្ទ។

ការរាប់ថយក្រោយនៅឯមជ្ឈមណ្ឌលអវកាស Satish Dhawan ត្រូវបានផ្អាកនៅនាទី ៥៦ និង ២៤ វិនាទី មុនពេលការបាញ់បង្ហោះដែលបានគ្រោងទុកនៅម៉ោង ២:៥១ នាទីព្រឹកទៀបភ្លឺថ្ងៃចន្ទនេះ។

អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បាននិយាយនៅលើ Twitter ថា "បញ្ហាបច្ចេកទេសត្រូវបានអង្កេតឃើញនៅក្នុងប្រព័ន្ធបាញ់បង្ហោះនៅនាទី ៥៦។ ដើម្បីជាវិធានការប្រុងប្រយ័ត្នខ្ពស់ ការបាញ់បង្ហោះយាន Chandrayaan2 ត្រូវបានលុបចោលនៅថ្ងៃនេះ។ កាលបរិច្ឆេទដែលកែសម្រួលឡើងវិញនឹងត្រូវបានប្រកាសនៅពេលក្រោយ"៕

adverise with khmeread
tiger
Loading ad ...