adverise with khmeread 1

​រត់​ខ្ចាយ​! គោមួយ​ក្បាល​អុកឡុក​ការប្រកួត​បាល់ទាត់​មួយ​ក្នុងប្រទេស​អូស្ត្រាលី​

​    ​ក្រុម​កីឡាករ​ក្នុងការ​ប្រកួត​មួយ​មានការ​ភ្ញាក់ផ្អើល​និង​ភ័យខ្លាច​បាត់បង់​ជីវិត​ប​ន្ទា​ប់​ពី​គោមួយ​ក្បាល​បាន​ចូលក្នុង​ទីលាន​និង​ចាប់ផ្តើម​ដេញតាម​ពួកគេ​។​

​    ​មុនដំបូង​គោ​នោះ​ហាក់ដូចជា​មិនបាន​កម្រោលចូល​អ្វី​នោះទេ ប៉ុន្តែ​នៅពេល​ឃើញ​កីឡាករ​ពាក់អាវ​លេខ​ពីរ វា​ក៏​ចាប់ផ្តើម​បោល​មួយ​ទំហឹង​សំដៅ​ទៅរក​កីឡាករ​រូបនេះ​តែម្តង ប៉ុន្តែ​សំណាងល្អ កីឡាករ​រូបនោះ​ចេះ​កាច់ចង្កេះ​ធ្វើឱ្យ​គោ​ដាច់​ផ្ញា​។​

​    ​លោក Ryan Devenish ដែល​បានឃើញ​ហេតុការណ៍​នោះបាន​និយាយថា គាត់​បាន​នៅ​ជាមួយ​គ្រួសា​របស់គាត់​ដើម្បី​មើល​ក្មួយប្រុស​របស់គាត់​ក្នុងការ​ប្រកួត​នោះ​ដែល​បានធ្វើ​ឡើង​ក្នុង​ទីក្រុង Maryborough រដ្ឋ Queensland ប្រទេស​អូស្ត្រាលី​។ គាត់​បាន​បន្តថា ដំបូង​គោ​នោះ​ដើរ​ចុះឡើង​នៅក្រៅ​ទីលាន​ទេ ប៉ុន្តែ​មិនដឹង​ហេតុអ្វី វា​បាន​ងាក​ចូល​ទីលាន​វិញ​និង​បាន​បោល​សំដៅ​ទៅរក​កីឡាករ​ក្នុង​ទីលាន​។ សំណាងល្អ​គ្មាន​នរណាម្នាក់​របួស​នោះទេ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់