ញាក់សាច់! រុស្ស៊ីកំពុងផលិតខែការពារអាកាសថ្មីធុន S-500 អាចទប់ទល់ការវាយប្រហារពីសុញ្ញអាកាស

កាលពីពេលថ្មីៗនេះ លោក Sergei Chemezov នាយកប្រតិបត្តិនៃក្រុមហ៊ុនឧស្សាហកម្មការពារជាតិ Rostec របស់រុស្ស៊ីបាននិយាយថា រុស្ស៊ីទើបតែចាប់ផ្តើមផលិតប្រព័ន្ធកាំជ្រួចការពារដែនអាកាសដ៏ទំនើបធុន S-500 ។

លោក Yuri Muravkin អនុប្រធាននៃកងកម្លាំងកាំជ្រួចប្រឆាំងយន្តហោះនៃកងកម្លាំងអវកាសរុស្ស៊ីបាននិយាយប្រាប់កាសែតប្រចាំថ្ងៃរបស់រុស្ស៊ីឈ្មោះថា Krasnaya Zvezda កាលពីថ្ងៃអាទិត្យទី១៤កក្កដាថា ប្រព័ន្ធកាំជ្រួចការពារអាកាស S-500 ថ្មីសន្លាងនេះនឹងផ្តោតសំខាន់លើការទប់ស្កាត់ការវាយប្រហារពីទីអវកាស។

លោក Muravkin បានចង្អុលបង្ហាញថា "ការដែលដឹងជាក់ស្តែងថាសព្វថ្ងៃនិងក្នុងពេលអនាគតព្រំដែនរវាងផ្ទៃមេឃនិងលំហអាកាសបាននិងកំពុងនិងត្រូវបានលុបចោល ខណៈសត្រូវលើមេឃកាន់តែប្រែក្លាយទៅជាសត្រូវលើអវកាសបន្តិចម្តងៗនោះ គេហ៊ាននិយាយថា ប្រព័ន្ធកាំជ្រួចប្រភេទ S-500 Prometey ដែលនឹងដាក់ឱ្យប្រើប្រាស់នាពេលអនាគតនោះ កំពុងតែចាប់ផ្តើមអភិវឌ្ឍឡើងហើយ"។

ការថ្លែងកត់សម្គាល់នេះកើតឡើងបន្ទាប់ពីលោក Sergei Chemezov នាយកប្រតិបត្តិនៃក្រុមហ៊ុនសាជីវកម្មរដ្ឋ Rostec បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍រុស្ស៊ី Rossiya 1 កាលពីចុងខែមិថុនាថា ពួកគេកំពុងចាប់ផ្តើមផលិតប្រព័ន្ធកាំជ្រួច S-500។

លោកបាននិយាយថា "វាមានភាពទំនើបស្មុគស្មាញជាងមុន។ ខ្ញុំមិនចង់និយាយអំពីវាឥឡូវនេះទេពីព្រោះវាមិនទាន់មាននៅឡើយទេ។ ខ្ញុំគិតថាវានឹងលេចរូបរាងឡើងនាពេលឆាប់ៗនេះ"។

លោក Chemezov ក៏បាននិយាយផងដែរថា ប្រព័ន្ធ S-500 នឹងត្រូវដាក់ឱ្យប្រើប្រាស់បន្ទាប់ពីការធ្វើតេស្តធ្វើរួចរាល់។ គាត់មិនបានបញ្ជាក់លម្អិតលើសពីនេះទេ៕ ប្រភព៖ Sputnik

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...