adverise with khmeread 1

​កីឡាករ​គោលដៅ​តាម​ទិញ​របស់ Arsenal និង Liverpool ចង់​មក Premier League

    ​កីឡាករ Alexandre Lacazette បាន​បើកទ្វារ​ដល់​ក្រុម​ហង្ស​ក្រហម Liverpool និង​ក្រុម​កាំភ្លើង​ធំ Arsenal ដើម្បី​ចូលមក​ចែចូវ​នៅ​រដូវក្តៅ​នេះ​បន្ទាប់ពី​សារភាពថា គាត់​ចង់​មក​ក្របខ័ណ្ឌ Premier League​។​

​    ​ខ្សែប្រយុទ្ធ​វ័យ ២៤ ឆ្នាំ​រូបនេះ រកបាន ១៥ គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៣៤ លើក​ឱ្យ Lyon ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​ដោយសារ​រដូវ​កាល​មុន​គាត់​រកបាន ២៧ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៣៣ លើក​ឱ្យ​ក្លឹប ទើប​ធ្វើឱ្យ​ក្រុម​ធំៗ​ជាច្រើន​ចាប់អារម្មណ៍​លើ​កីឡាករ​អន្តរជាតិ​បារាំង​រូបនេះ​។​

​    ​គាត់​បាន​ប្រាប់​សារព័ត៌មាន Le10Sport ថា "​ចាកចេញ​? បាទ​! ខ្ញុំ​គិតថា Premier League គឺ​ពិតជា​ទាក់ទាញ​សម្រាប់​កីឡាករ​បាល់ទាត់​។ ប៉ុន្តែ​ខ្ញុំ​ដឹងថា ដើម្បី​ទៅ​ទីនោះ ខ្ញុំ​ត្រូវតែ​លេង​ឱ្យ​បានល្អ​ក្នុង​រដូវ​កាល​នេះ​។ ដូច្នេះ​ខ្ញុំ​ពិតជា​ផ្តោត​លើក​ការលេង​របស់ខ្ញុំ​ហើយ​ប្រហែលជា​បន្ទាប់ពី​រដូវ​កាល​នេះ ខ្ញុំ​នឹង​ចាកចេញ​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់