Angelina Jolie រាងចិត្តទន់បន្តិចហើយ អនុញ្ញាតឱ្យ Brad Pitt នាំកូនទាំង៦នាក់ដើរលេងនៅរដូវក្តៅខាងមុខ

មើលទៅកម្សួលកម្តៅនិងភាពតានតឹង​ប្រហែលថមថយវិញហើយរវាងអតីតប្តីប្រពន្ធ Brad Pitt និង Angelina Jolie។

យោងតាមប្រភពមួយដែលបាននិយាយទៅកាសែត The Sun កាលពីថ្ងៃចន្ទម្សិលមិញនេះបានឱ្យដឹងថា តារាភាពយន្តក្នុងរឿង Once Upon A Time In Hollywood អាយុ ៥៥ ឆ្នាំរូបនេះនឹងចំណាយពេលនារដូវក្តៅជាមួយកូនទាំង៦នាក់របស់គាត់ ខណៈលោកស្រី Jolie ជាប់រវល់ថតកុននៅរដ្ឋ New Mexico សហរដ្ឋអាមេរិក។

ទោះបីជាការបែកបាក់គ្នារបស់ប្តីប្រពន្ធនេះមានភាពចម្រូងចម្រាស់ក្តី ក៏ប៉ុន្តែលោកស្រី Jolie ត្រូវគេនិយាយថាបានទាក់ទងទៅ Pitt និងផ្តល់ឱកាសឱ្យគាត់មើលថែកូនៗនៅក្នុងជំហានដ៏ធំមួយសម្រាប់អតីតប្តីប្រពន្ធនិងកូនៗរបស់ពួកគេ។

មនុស្សដែលដឹងរឿងផ្ទៃក្នុងរបស់តារាទាំងពីរបានទម្លាយថា "Angelina នឹងចំណាយពេលភាគច្រើនក្នុងរដូវក្តៅថតរឿង Those Who Wish Me Dead ដូច្នេះលោកស្រីបានងាកទៅរក Brad និងផ្តល់ឱកាសឱ្យគាត់មើលថែកូន"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...