ក្តីសង្ឃឹមមានវិញហើយសម្រាប់អ្នកពិការភ្នែកដោយសារការវាយប្រហារទឹកអាស៊ីត ខណៈការសិក្សាមួយកំពុងព្យាយាមជួសជុលកែវភ្នែកឱ្យមើលឃើញឡើងវិញ

មនុស្សបាត់បង់ចក្ខុវិញ្ញាណក្នុងការវាយប្រហារដោយទឹកអាស៊ីតប្រហែលថ្ងៃណាមួយអាចមើលឃើញឡើងវិញដោយសារការព្យាបាលថ្មីសន្លាងមួយ។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី ១៥ កក្កដា។ 

ការសិក្សានៅចក្រភពអង់គ្លេសនាពេលខាងមុខនេះនឹងធ្វើតេស្តអង់ហ្ស៊ីម Collagenase ចំពោះអ្នកជំងឺ ៣០ នាក់ ដែលរងវាយប្រហារដោយទឹកអាស៊ីតឬជួបគ្រោះថ្នាក់ឧស្សាហកម្ម។

ការដាក់បញ្ចូល Collagenase ទៅនឹងកែវភ្នែកខូច បានបង្ហាញលទ្ធផលមកថា វាធ្វើឱ្យទន់ជាលិកានៅក្រោមកញ្ចក់ភ្នែកចំពោះសត្វទន្សាយ ដែលគេធ្វើពិសោធន៍។

ការណ៍នេះបានអនុញ្ញាតឱ្យកោសិកាដើមនៅខាងក្រោមកែវភ្នែកបង្កើននិងបង្កើតខ្លួនវាឡើងវិញទ្វេដង ដោយនាំឱ្យមានការជួសជុលភ្នែកដោយខ្លួនវាវិញ។

ការសិក្សាដែលកំពុងធ្វើឡើងដោយសាកលវិទ្យាល័យ Newcastle University នេះនឹងក្លាយជាការសិក្សាលើកដំបូងបង្អស់ ដែលបច្ចេកទេសថ្មីនេះត្រូវធ្វើតេស្តលើអ្នកជំងឺពិតៗ។ លទ្ធផលរំពឹងចេញនៅឆ្នាំ ២០២១៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...