ពួកសេដ្ឋីថ្មីថ្មោងព្រួយចិត្តជាច្រើននាក់នៅហុងកុងប្រមូលលុយមកទុកនៅសិង្ហបុរី ខណៈវិបត្តិនយោបាយនៅតែបន្ត

ធនាគារិកឯកជនកំពុងទទួលបានការសាកសួរច្រើនលើសលប់ពីពួកវិនិយោគិននៅហុងកុង ដែលមានការព្រួយបារម្ភអំពីផលប៉ះពាល់យូរអង្វែងនៃវិបត្តិនយោបាយនៅក្នុងទីក្រុងរបស់ចិនមួយនេះ។

ពួកធនាគារិកនិងអ្នកគ្រប់គ្រងទ្រព្យសម្បត្តិនៅហុងកុងនិយាយថា ខណៈដែលរដ្ឋាភិបាលក្រុងហុងកុងបានលុបចោលច្បាប់បត្យាប័នដ៏ចម្រូងចម្រាស់ ដែលអនុញ្ញាតឱ្យបញ្ជូនជនល្មើសសង្ស័យទៅកាត់ទោសនៅចិនដីគោក ពួកវិនិយោគិនមានស្តុកស្តម្ភថ្មីថ្មោងកំពុងរៀបចំវិធីដើម្បីយកលុយរបស់ពួកគេចេញពីអតីតអាណានិគមអង់គ្លេសមួយនេះឱ្យកាន់តែឆាប់។ នេះបើយោងតាមវេបសាយ Bangkok Post សរសេរចុះផ្សាយកាលពីថ្ងៃចន្ទទី១៥កក្កដា។

អ្នកគ្រប់គ្រងទ្រព្យសម្បត្តិដ៏សំខាន់មួយរូបនៅអាស៊ីដែលសុំមិនបញ្ចេញឈ្មោះព្រោះរឿងរ៉ាវនេះរសើបពេក បាននិយាយថា ខ្លួនបានទទួលលំហូរសាច់ប្រាក់ថ្មីយ៉ាងសម្បើមនៅក្នុងប្រទេសសិង្ហបុរីពីទីក្រុងហុងកុងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ធនាគារិកឯកជនមួយរូបនៅហុងកុងនិយាយថា ភាគច្រើននៃការសាកសួរ ដែលគាត់បានទទួលគឺ មិនមែនមកពីមហាសេដ្ឋីស្ដុកស្ដម្ភនោះទេ ហើយភាគច្រើននៃអ្នកទាំងនោះគឺមានជម្រើសគោលដៅសម្រាប់រក្សាទុកប្រាក់របស់ពួកគេរួចទៅហើយ ដោយពួកគេមានទ្រព្យសម្បត្តិខ្ទង់ ១០ ទៅ ២០ លានដុល្លារតែប៉ុណ្ណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...