adverise with khmeread De80ce98 5438 4fdf a302 c85671225900

កុមារី​អាយុ​៥​ឆ្នាំ​លង់ទឹក​ទន្លេបាសាក់​ស្លាប់​


    កណ្តាល ៖ មាន​ករណី​ក្មេងស្រី​អាយុ​៥​ឆ្នាំ​បាន​លង់ទឹក​បណ្តាល​ឲ្យ​ស្លាប់​កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង ០៩​នៅ​ចំណុច​ក្នុង​ទន្លេបាសាក់ ស្ថិតក្នុង ភូមិ​បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឃី អា​ទី​សះ ភេទ​ស្រី​អាយុ​៥​ឆ្នាំ ជនជាតិខ្មែរ​អ៊ី​ស្លាម រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ដែលមាន​ឪពុក​ឈ្មោះ​សាន់ សា​ឃី អាយុ​៣៥​ឆ្នាំមាន​មុខរបរ​នេសាទ​ត្រី និង​ម្តាយ​ឈ្មោះ​ហ្សេ​ន អ៊ីតាស់​អាយុ​៣៨​ឆ្នាំមុខរបរ​លក់​ត្រី(​លែងលះគ្នា​)។

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​ខាងលើ​កុមារី​រងគ្រោះ​បាននាំគ្នា​៣​នាក់​បងប្អូន​ជីដូនមួយ​ដែលមាន​អាយុ​ប្រហាក់ប្រហែលគ្នា​ទៅលេង​នៅ​មាត់​កំពង់ទឹក​ហើយ​បាន​ដើរ​ឆ្លងស្ពាន​បំរុង​ឡើងទៅ​លេង​លើ​ទូក​ក៏បាន​រអិល​ជើង​ធ្លាក់​ទឹកទន្លេ​បាន​មួយសន្ទុះ​ក្រោយមក​ទើប​បងប្អូន​នៅ​ជិតខាង​ដឹង បាននាំគ្នា​ស្រង់​ចេញពី​ទឹក​យកមក​ជួយសង្គ្រោះ ប៉ុន្តែ​កុមារី​រងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ។​

    បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​ស្រុក ប៉ុស្តិ៍ តំណាង​ក្រុមប្រឹក្សាឃុំ និង​លោក​មេភូមិ​ម្តាយ​កុមារី​រងគ្រោះ​បានបញ្ជាក់​ប្រាប់​សមត្ថកិច្ច​យើង​ថា​កូនស្រី​របស់គាត់​ពិតជា​បាន​លង់ទឹក​ស្លាប់​ប្រាកដ​មែន។ ក្រោយពី​បានធ្វើ​ការពិនិត្យ​សព​រួចហើយ សមត្ថកិច្ច​យើង​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់