ប្រើធម៌ក្តៅចាប់កុងតឺន័រផ្ទុកសំរាម៨៣ទូលួចនាំចូលកំពង់ផែព្រះសីហនុ

      ព្រះសីហនុ ៖​ មន្ត្រីសមត្ថកិច្ចនៅមាត់ច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា សមត្ថកិច្ចចម្រុះបានរកឃើញ កុងទឺន័រចំនួន៨៣ទូមានផ្ទុកកាកសំណល់សំរាមដែលគេបោះចោលលួចនាំមកពីបរទេស ហើយត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ។បង្ក្រាបបានជាបន្ដបន្ទាប់នៅខេត្តព្រះសីហនុ។

​        ក្រោយបង្ក្រាបបានក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចគាស់ទូកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែង នៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយការគាស់ទូកុងទឺន័រនៅរសៀលថ្ងៃនេះធ្វើឡើងក្រោមវត្តមានលោកគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ,លោល គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងវត្តមានមន្ត្រីមានសមត្ថកិច្ចច្រើនរូបទៀត។ 

​      បើយោងតាមប្រភពពីមន្ដ្រីគយដែលចូលរួមប្រតិបត្តិការនេះ បានបង្ហើបឱ្យដឹងថា មូលហេតុដែលកាកសំណល់នេះអាចនាំចូលមកប្រទេសកម្ពុជាបាន ព្រោះតែប្រទេសប្រភពដើមបានក្លែងបន្លំឯកសារនាំចូល ដោយមិនបញ្ជាក់ប្រភេទទំនិញច្បាស់លាស់ ពោលគ្រាន់តែសរសេរថា "ប្រភេទទំនិញកែច្នៃ "។ ប៉ុន្ដែពេលមកដល់កម្ពុជាទើបសមត្ថកិច្ចស្គែនពិនិត្យទៅឃើញថាជាកាកសំណល់សំរាមដែលគេបោះចោល។

​    ទោះជាយ៉ាងនេះក្តីមន្ត្រីមិនទាន់បញ្ជាក់ប្រាប់ពីប្រទេសដើមដែលបន្លំនាំយកសំរាមតាមកុងតឺនរ័មកកាន់ប្រទេសកម្ពុជានេះនៅឡើយ ដោយប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថាទុកពេលឱ្យសមត្ថកិច្ចស្រាវជ្រាវជាក់លាក់សិន។ 

​      ចំពោះវិធានការត្រូវចាត់ការសំរាមបែបណាសូមប្រីយ៍មិត្តតាមដាននៅពេលក្រោយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab