វេជ្ជបណ្ឌិតអះអាងថាយើងទាំងអស់គ្នាបោកគក់ខោទ្រនាប់ខុសច្រើនឆ្នាំមកហើយ

តើលោកអ្នកបោកគក់ខោទ្រនាប់ញឹកញាប់កម្រិតណា? ទោះបីលោកអ្នកបោកគក់វារាល់ថ្ងៃក៏ដោយ ក៏លោកអ្នកនៅតែស្លៀកពាក់ខោទ្រនាប់ដ៏កខ្វក់ដោយមិនដឹងខ្លួនដដែលហ្នឹង។ 

លោកស្រីវេជ្ជបណ្ឌិតសញ្ជាតិអង់គ្លេសឈ្មោះ Lisa Ackerley ថ្មីៗនេះបានលាតត្រដាងពីរបៀបបោកគក់ខោទ្រនាប់ល្អបំផុតដើម្បីកម្ចាត់បាត់តេរីបៀមជាប់នឹងខោក្នុង។ 

វេជ្ជបណ្ឌិតរូបនេះបកស្រាយថា ដរាបណាលោកអ្នកកំណត់សីតុណ្ហភាពឱ្យក្តៅដល់កម្រិតមួយនៅក្នុងម៉ាស៊ីនបោកខោអាវ ទើបអាចសម្លាប់បាក់តេរីនៅលើខោទ្រនាប់បាន។ លោកស្រីវេជ្ជបណ្ឌិតបន្តថា ដោយសារតែបាត់តេរីពូនផ្តុំច្រើនលើខោទ្រនាប់ដូច្នេះហើយ ទើបលោកអ្នកមិនគួរដាក់ខោទ្រនាប់បោកជាមួយខោអាវដទៃទៀត។ 

ថ្លែងប្រាប់ទៅកាសែត HuffPost លោកស្រីនិយាយថា "សីតុណ្ហភាពក្រោម៦០អង្សាមិនអាចសម្លាប់បាក់តេរីលើខោទ្រនាប់និងខោហ្គែនបានឡើយ"។ 

ប្រសិនបើម៉ាស៊ីនបោកគក់របស់អ្នកពុំមានប្រព័ន្ធកម្តៅដល់សីតុណ្ហភាព៦០អង្សាឡើងទេ លោកស្រីវេជ្ជបណ្ឌិតបានណែនាំឱ្យប្រើទឹកអនាម័យសម្រាប់កម្ចាត់បាក់តេរីលើខោអាវ ដែលមានតម្លៃខ្ទង់៣ទៅ៤ដុល្លារ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab