ទន្លេចម្លែក! បែងចែកដាច់ពីគ្នារវាងទឹកសនិងទឹកខ្មៅ មិនលាយឡំចូលគ្នាទេ ទោះហូរក្នុងខ្សែទឹកតែមួយក្តី

ទន្លេ Aragvi មានទីតាំងស្ថិតនៅសង្កាត់ Dusheti នៃទីក្រុង Pasanauri ភាគខាងជើងជម្រាលភ្នំ Caucasus Mountains ក្នុងប្រទេសហ្សកហ្ស៊ី។ ទន្លេនេះមានភាពល្បីល្បាញដោយសារលក្ខណៈពិសេសមួយរបស់វា គឺទឹកល្អក់ពណ៌ស និងទឹកល្អក់ពណ៌ខ្មៅ ហូរដល់ចំណុចប្រសព្វមួយ​តែមិនលាយចូលគ្នាទេ គឺបែងចែកដាច់សនិងខ្មៅតែម្តង។

ទន្លេនេះមានប្រវែង ១១២ គីឡូម៉ែត្រ និងគ្របដណ្ដប់លើតំបន់ទំហំ ២.៧២៤ គីឡូម៉ែត្រការ៉េ។ ចំណែកផ្ទៃដីវិញ គឺភាគច្រើនជាថ្មខ្សាច់ សិលាឆ្នួន និងថ្មកំបោរ។

ប្រព័ន្ធទន្លេ Aragvi គឺត្រូវបានបង្កើតឡើងដោយទន្លេជាច្រើនដូចជាទន្លេ Mtiuleti White Aragvi ទន្លេ Gudamakari Black Aragvi ទន្លេ Mtkvari ទន្លេ Khevsureti និងទន្លេ Pshavi Aragvi។ 

នៅក្នុងតំបន់ Mtskheta មើលពីវិហារមួយ អ្នកអាចមើលឃើញទន្លេពីរតភ្ជាប់គ្នាយ៉ាងស្រស់ស្អាត នោះគឺទន្លេ Aragvi និង ទន្លេ Mtkvari។ ពួកវាមានពណ៌ពីរខុសគ្នាស្រឡះ នៅពេលវាហូរដល់ចំណុចប្រសព្វ និងបែងចែកសខ្មៅ មិនលាយចូលគ្នាទេ។ ហើយវាក៏ជាកន្លែងដ៏ពេញនិយមរបស់អ្នកទេសចរក្នុងស្រុក និងក្រៅស្រុកផងដែរ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab