adverise with khmeread 1cf4940c 4e32 4948 921b 234e27b3ef07

ឡាន​ដឹក​អង្ករ​កាកបាទក្រហម​បុក​ជាមួយ​ឡាន ​Hyandai ​ស្លាប់​ម្នាក់​

    ពោធិ៍សាត់ ៖ រថយន្ត​កុង​ទី​ន័​រ បាន​បើក​បុក​ជាមួយ​រថយន្ត​ដឹក​អង្ករ​របស់​កាកបាទក្រហម​កម្ពុជា បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់​ម្នាក់ ជាប់​ក្នុង​កាប​ប៊ី​ន​ឡាន តាមផ្លូវ​ជាតិ​លេខ​៥​ចន្លោះ​គីឡូ ម៉ែត្រ​លេខ​១៦៦-១៦៧ ភូមិ​អូរ​អាច​ម៌​ឃុំ​អូរសណ្តាន់ ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់ វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៦​នេះ​។​

    ប្រភព​បាន​ឲ្យ​ដឹងថា  ក្រោយពី​រថយន្ត​ដឹក​អង្ករ​មួយគ្រឿង ចេញពី​ក្រុមហ៊ុន ម៉ែន សារ៉ុន បាន​បើក​ទៅបុក​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត ដែល​មកពី​មុខ​បណ្តាល​ឲ្យ​អ្នកបើករថយន្ត​ដឹក​អង្ករកៀប​ជាប់​នៅ​នឹង​កាប៊ីន ហើយ​ធ្លាក់​ពាក់កណ្តាល​ខ្លួន​មក​ក្រៅស្លាប់​ភ្លាម​។​

    តាម​ប្រភព​មន្ត្រីជាន់ខ្ពស់​កាកបាទ​ក្រហម​កម្ពុជា បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​អង្ករ​នេះ​មិន មែនជា​របស់​កាកបាទ​ក្រហម​ទេ ជា​របស់​ក្រុមហ៊ុន ម៉ែន សារ៉ុន ដែល​ដឹក​អង្ករ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ នៅ​ខេត្តបន្ទាយមានជ័យ​ស្អែក​នេះ​។​

    មន្ត្រី​រូបនោះ​បាន​បន្តថា រថយន្ត​កាកបាទក្រហម​ទាំងអស់ គឺ​ស្លាក​លេខ​រថយន្ត រដ្ឋ​-៣៦​ហើយ​គ្រោះថ្នាក់​នេះ​កើតឡើង ដោយសារ​អ្នកបើករថយន្ត​ដឹក​អង្ករ ដែល​កំពុងបើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ទំនង​ងងុយដេក ហើយ​រេ​ចង្កូត​ទៅបុក​រថយន្ត​កុងតឺន័រ មកពី​មុខ​បណ្តាល​ឲ្យ​រថយន្ត​ទាំង​២ រង​ការខូចខាត​ដែល​រថយន្ត​ដឹក​អង្ករ ខូច​មួយ​ចំហៀង​មុខ​ស្ទើរ​ទាំងស្រុង​។​

    ជនរងគ្រោះ​ដែល​ស្លាប់​នោះ មានឈ្មោះ ពិសិដ្ឋ អាយុ​៣២​ឆ្នាំ រស់នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់