adverise with khmeread 64c505c9 75bd 4b04 aeb9 808d00cbd28f

នារី​បុគ្គ​លិ​ស​ធនាគារ​ម្នាក់​ត្រូវ​ចោរឆក់​កាបូប​ដួល​របួសធ្ងន់​

     ភ្នំពេញ ៖ ស្ត្រី​ជា​បុគ្គលិក​ធនាគារ​ម្នាក់ បាន​រងរបួស​ធ្ងន់ ខណៈដែល​កំពុង​ជិះ​ម៉ូតូ ក៏ត្រូវ​ក្រុមចោរ​ធ្វើ​សកម្មភាព​ឆក់​កាបូប​និង​បាន​ប្រវាយប្រតប់​គ្នា​ដួល​ម៉ូតូ​ទៀត កាលពី​ម៉ោង​៦ និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៤ មីនា ២០១៦ ស្ថិតនៅ​ចំណុច​លើ​ស្ពាន​៥​មករា ហៅ​ស្ពាន​តិច​ណូ​ផ្នែក​ខាងកើត ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក។​

     ស្ត្រី​រងគ្រោះ​ឈ្មោះ​ង៉ែត ស្រី​នាង អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​ធនាគារ ស្នាក់នៅ​ភូមិ​ក្រាំង​លាវ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល របួស​បោក​ក្បាល​បែក កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ។​

     ប្រភព​បាន​ឲ្យ​ដឹងថា  មុនពេល​កើតហេតុ នាង​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្គូ​ពី ពណ៌​ស ស៊េ​រ​រី​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FG-3242 តែម្នាក់ឯង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។ 

    ខណៈ​មកដល់​ចំណុច​លើ​ស្ពាន​៥​មករា ក៏​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ពណ៌​ខ្មៅ មិន​ចាំ​ម៉ាក មក​អែប​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​នាង។​នៅក្នុង​សកម្មភាព​ឆក់ ពុំបាន​សម្រេច​នោះទេ ព្រោះ​មានការ​ប្រទាញប្រទង់​គ្នា បណ្តាលឱ្យ​ដួល​ម៉ូតូ​នៅលើ​ស្ពាន​រងរបួស​តែម្តង។

    ចំណែក​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​បន្ទាប់ពី​មាន​ហេតុការណ៍​នេះ ត្រូវបាន​អ្នក​ស្គាល់គ្នា​ជិះ​ម៉ូតូ​ឆ្លងកាត់ ឃើញ​ក៏បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តែម្តង៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់