ការស្រាវជ្រាវអះអាងថា បង្ហាត់ចាស់ៗអំពីរបៀបថតរូប គូររូប និង ប្រើ iPad នឹងជួយឱ្យខួរក្បាលគាត់ក្មេងជាងវ័យ ៣០ ឆ្នាំក្នុងរយៈពេលត្រឹម៦សប្តាហ៍

យោងតាមការសិក្សាមួយបានឱ្យដឹងថា ការរៀនសូត្រជំនាញថ្មីៗអាចធ្វើឱ្យខួរក្បាលមនុស្សចាស់មានសភាពក្មេងជាងវ័យដល់ទៅ៣ទសវត្សរ៍ក្នុងរយៈពេលត្រឹម៦សប្តាហ៍ប៉ុណ្ណោះ។ នេះបើផ្អែកតាមការចុះផ្សាយរបស់កាសែត Daily Mail កាលពីថ្ងៃពុធទី១៧កក្កដា។ 

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ការរៀនសូត្រជំនាញបីក្នុងពេលតែមួយជួយជំរុញថាមពលបញ្ញាខួរក្បាល និងការពារប្រឆាំងនឹងជំងឺវង្វេង (Alzheimer's)។ 

ជំនាញទាំងនោះអាចមានចាប់ពីការរៀនភាសារហូតដល់ការប្រើប្រាស់ iPad ការថតរូប ការនិពន្ធចម្រៀង និងការគូររូប។ ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ California University៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...