ភ្នំពេញ ៖ កម្មករ-កម្មារិនីរោងចក្រកាត់ដេរយីហោសៅ លែន ចំនួន២អគារ គឺទី២ និងទី៣ភិតភ័យនិងផ្អើលរត់ជាន់ជើងគ្នា និងដួលសន្លប់ចំនួន៧នាក់ បន្ទាប់ពីមានករណីទុស្សេខ្សែភ្លើងក្នុងរោងចក្រ ដោយមិនដឹងពីមូលហេតុ។
ហេតុការណ៍នេះកើតឡងកាលពីវេលាម៉ោង០២ និង៥០នាទីរសៀលថ្ងៃទី១៤ មីនា ២០១៦ ស្ថិតនៅរោងចក្រសាកលហៅ៦ជាន់ តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យយីហោ មូលមិត្តដោយសមត្ថកិច្ចកំពុងចុះត្រួតពិនិត្យនៅកន្លែងកើតហេតុផងដែរ៕
