Unnamed

ស្រវឹងស្រា​វង្វេងស្មារតី​ដួល​បោក​ក្បាល​នឹង​ជញ្ជាំង​របួសធ្ងន់

    ភ្នំពេញ ​៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ដល់​វង្វេង​បាត់ស្មារតី​ដួល​ក្បាល​បោក​នឹង​ជញ្ជាំង​បណ្តាល​ឲ្យ​បែក​ហូ​ឈាម​ស្រោច​ខ្លួន​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៦ នៅ​បន្ទប់​ជួល​លេខ​១០ ភូមិ​សំ​ការ​ឳ​ឡឹ​ក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​។​

    ក្រុមគ្រួសារ​បុរស​នោះ​និយាយថា ជនរងគ្រោះ​ឈ្មោះ​កៅ​យុង ភេទ​ប្រុស អាយុ​២៥ ឆ្នាំ មុខរបរ​កម្មករសំណង់​ស្នាក់នៅ​កន្លែងកើតហេតុ​។​

    តាម​សំដី​ម្តាយ​ជនរងគ្រោះ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ផឹក​ស្រាយ​ថ្នាំ​ជាមួយ​មិត្ត​ភ័ក្តិ​បន្ទាប់មក​ក៏បាន​ជិះ​កង់​ត្រលប់មក​ផ្ទះ​វិញ​បាន​មួយសន្ទុះ​ក្រោយ មក​ស្រាប់តែ​ដើរចេញ​ពី​បន្ទប់​ហើយ​ទៅ​បោក​ក្បាល​នឹង​ជញ្ជាំង​បណ្តាល​ឲ្យ​បែកក្បាល​ហូ​ឈាម​ស្រោច​ខ្លួន​។
 
    ម្តាយ​ជនរងគ្រោះ​បាន​បន្តទៀតថា ជនរងគ្រោះ​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន​និង​ធ្លាប់​វង្វេងស្មារតី​ជា​ញឹកញាប់​។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ៕​

អ្នកនឹងចូលចិត្ត

មតិយោបល់