កុំបោះចោលចេកទុំជោរ! ចេកបែបនេះអាចផលិតសារធាតុមួយកម្ចាត់កោសិកាមហារីក ហើយបើសំបកកាន់តែជាំខ្លាំងរឹតតែល្អ

ផ្លែចេកផ្តល់ប្រយោជន៍អស្ចារ្យខ្លាំងណាស់ដល់សុខភាព និងថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង។ ចេកផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ និងផ្តល់ប្រយោជន៍ជាច្រើនដូចជា រំលាយអាហារបានល្អ ជំរុញសុខភាពបេះដូង និង ជួយសម្រកទម្ងន់។ នេះនិយាយតែចេកទុំធម្មតាប៉ុណ្ណោះ។ ប៉ុន្តែនៅពេលនិយាយដល់ចេកទុំជោរ វាផ្តល់ប្រយោជន៍ពិសេសពីរសំខាន់ទៀតគឺ សម្លាប់កោសិកាមហារីក និង ជំរុញប្រព័ន្ធភាពស៊ាំឱ្យខ្លាំងក្លា។ 

ចេកទុំជោរដែលមានសម្បុរស្រគាលពណ៌ត្នោតលើសំបករបស់វា គឺផលិតនូវសារធាតុមួយហៅថា Tumor Necrosis Factor (TNF) ដែលអាចកម្ចាត់កោសិកាខុសប្រក្រតីនៅក្នុងខ្លួន ឬ កោសិកាមហារីក។ សំបកកាន់តែខ្មៅជាំ សារធាតុ TNF កាន់តែមានខ្ពស់ ដូច្នេះចេកនឹងកាន់តែមានសមត្ថភាពខ្ពស់ក្នុងការជំរុញប្រព័ន្ធភាពស៊ាំ និង កាត់បន្ថយហានិភ័យក្នុងការកើតជំងឺមហារីក៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...