របស់ ៥ យ៉ាង ដាក់ក្នុងកាបូបលុយប្រយ័ត្នវីវរ!

ត្រូវចាំ របស់ទាំង៥យ៉ាងខាងក្រោមនេះមិនគួររក្សាទុកនៅក្នុងកាបូបលុយនោះទេ។ ពិតណាស់ ពាក្យថា "កាបូបលុយ" គឺសម្រាប់ដាក់លុយហ្នឹងហើយ ចឹងដាក់អ្វីផ្សេងទៀតគឺមិនសមនឹងឈ្មោះកាបូបលុយនោះទេ និងមួយទៀតគឺដើម្បីបង្ការហានិភ័យផ្ទាល់ខ្លួនផងដែរ នៅពេលបាត់កាបូបលុយ។ 

១. សន្លឹកបង្កាន់ដៃធនាគារ ៖ សន្លឹកបង្កាន់ដៃធនាគារផ្ទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក បើបាត់ធ្លាក់ក្នុងដៃជនខិលខូច ពួកវានឹងដឹងខ្ទេចខ្ទីអំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក និងដឹងទីកន្លែងស្នាក់នៅរបស់លោកអ្នកច្បាស់ដូចថ្ងៃ។ គួររក្សាវាក្នុងកន្លែងមានសុវត្ថិភាពនៅផ្ទះ។

២. កាតធនាគារ ៖ ប្រសិនបើមិនចាំបាច់ប្រើកាតជាប់លាប់ដើម្បីដកឬដាក់លុយទេ គួររក្សាទុកនៅផ្ទះល្អជាង។ ដាក់កាតធនាគារនៅក្នុងកាបូបតែពេលចាំបាច់ដើម្បីដកឬដាក់លុយបានហើយ កុំរក្សាទុកវាជាប់លាប់ក្នុងកាបូបអី។ ជាការពិត នៅពេលបាត់កាតធនាគារ អ្នកអាចសុំខាងធនាគារធ្វើកាតថ្មីឱ្យវិញបាន តែវានាំឱ្យលោកអ្នកខាតពេលធ្វើការងាររកស៊ីជាដើម។ ឬបើចាំបាច់ត្រូវយកវាតាមខ្លួនរាល់ថ្ងៃ គួរមានកន្លែងសាគួរផ្សេងសម្រាប់ដាក់កាតទាំងនោះ ជាជាងដាក់ក្នុងកាបូបលុយ។

៣. ស្មាតហ្វូន ៖ ជាការពិតណាស់ សព្វថ្ងៃស្មាតហ្វូនគឺស្ទើរតែមានក្នុងដៃមនុស្សគ្រប់គ្នាទៅហើយ ប៉ុន្តែរឹតតែថ្មីសន្លាងនោះគឺកាបូបលុយឥឡូវក៏មានកន្លែងដាក់ទូរស័ព្ទដែរ។ បើបាត់កាបូបលុយដោយទាំងទូរស័ព្ទទៀតនោះ គឺច្បាស់ជាវីវរហើយ ព្រោះឯកសារ រូបភាព វីដេអូ។ល។ គឺរក្សាទុកក្នុងនោះទាំងអស់។

៤. សៀវភៅធនាគារ ៖ បើបាត់សៀវភៅធនាគារ វានឹងងាយស្រួលឱ្យពួកចោរក្លែងឯកសារ និងចំណាយលុយធនាគាររបស់លោកអ្នកយ៉ាងងាយស្រួល។ 

៥. សៀវភៅមូលប្បទានបត្រ ៖ ពួកចោរអាចយកមូលប្បទានបត្ររបស់អ្នកប្រើយ៉ាងងាយស្រួល ប៉ុន្តែព័ត៌មាននិងលេខកូដគណនីរបស់អ្នកអាចបញ្ជាទៅខាងធនាគារបិទបានក៏ស្រួលដែរ។ ទោះយ៉ាងណា គួរកុំដាក់វាក្នុងកាបូបលុយល្អជាង៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត