adverise with khmeread 17aa14ba000005dc 0 image a 41 1457931851212

អ្នកវិទ្យាសាស្ត្រ​និយាយថា​អាច​នឹងមាន​ថ្នាំ​ពន្យារកំណើត​សម្រាប់​បុរស​

​    ​យោងតាម​របាយការណ៍​មួយ​បានឱ្យដឹងថា ថ្នាំ​ពន្យារកំណើត​សម្រាប់​បុរស​ច្បាស់​ជា​នឹង​លេច​រូបរាង​ក្នុង​ពេលអនាគត​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ១៤ ខែមីនា​។

​    ​ក្រុម​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Minnesota University បានប្រកាស​នៅ​ជំនួប​ប្រចាំឆ្នាំ​របស់​អង្គការ American Chemical Society ថា ភាពជឿនលឿន​ដ៏​សំខាន់​ត្រូវបាន​ធ្វើឡើង​ហើយ ខណៈដែល​ពួកគេ​កំពុង​ស្រាវជ្រាវ​រកមើល​ផលិតផល​ថ្នាំ​ពន្យារកំណើត ដែល​ពុំមាន​ផលប៉ះពាល់​ចំពោះ​បុរស​។

​    ​ដោយសារ​ថ្នាំ​ពន្យារកំណើត​សម្រាប់​ស្ត្រី​ត្រូវបាន​រកឃើញ​តាំងពី ៥០ ឆ្នាំមុន ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​មិនទាន់​រកឃើញ​វិធី​បញ្ឈប់​ការបង្ក​កំណើត​សម្រាប់​បុរស​ដោយ​គ្មាន​ហានិភ័យ​នៅឡើយ​ទេ​។

​    ​លោក Gunda Gerog ដែល​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​បាន​ប្រាប់​កាសែត The Time ថា "​ថ្នាំ​នោះ​អាច​រលាយ​ពេល​ដាក់​ក្នុង​មាត់​។ ថ្នាំ​នោះ​នឹង​ចាប់ផ្តើម​មាន​ប្រសិទ្ធភាព​យ៉ាង​ឆាប់រហ័ស​និង​ពុំ​កាត់បន្ថយ​ចំណង់​ផ្លូវភេទ​នោះទេ​។ វា​នឹងមាន​សុវត្ថិភាព បើទោះបី​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ទសវត្សរ៍​ទៀត​ទើប​បង្កើត​វា​បាន​ក៏ដោយ​"៕  

 

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់