ប៉ៃលិន ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍អូរអណ្ដូងឃាត់ខ្លួនកាលពីវេលាម៉ោង២កន្លះរសៀលថ្ងៃទី១១ធ្នូឆ្នាំ២០១៥ នៅភូមិវាលចែង ឃុំអូអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបន្ទាប់ពីបានប្រើហិង្សាចេតនាវាយនឹងដំបងបណ្ដាលឲ្យរបួស២នាក់ ខណ:ពេលមានទមនាស់ពាក្យសម្តីគ្នា។
ប៉ូលិសប៉ុស្តិ៍អូរអណ្ដូងបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះរៀម ដែន ភេទ ប្រុស អាយុ២៦ឆ្នាំរស់នៅភូមិវាលចែង ឃុំអូអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិននិងជនរងគ្រោះទី២-ឈ្មោះលន់ ថិច ភេទ ស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិជាមួយគ្នា របួសបាក់ដៃខាងឆ្វេង កំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។
ចំណែកជនបង្កឈ្មោះ ហម សុផល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅជាមួយគ្នាបានយកដំបងមកវាយជនរងគ្រោះបណ្ដាលអោយរបួសរួចគេចខ្លួនបាត់។
បន្ទាប់ពីបានទទួលបណ្តឹងជំនាញបានចុះស្រាវជ្រាវ ចាប់មុខសញ្ញាបង្កហើយកសាងសំណុំរឿងតាមនីតិវិធ៕