adverise with khmeread 20160314 850 concepttire goodyear

នេះ​ឬ​ជា​សំបក​កង់​រថយន្ត​សម្រាប់​អនាគត​?

    ​ដោយយោង​ទៅតាម​របាយ​ការណ៍​ព័ត៌មាន​ជាច្រើន​ដែល​រាយការណ៍​រួចមកហើយ​អំពី​ការវិវឌ្ឍ​នៃ​រថយន្ត​ស្វ័យប្រវត្តិ វារឹតតែ​សម​ទំនង​ទៀត​នៅពេលដែល​យើង​ទទួលបាន​ដំណឹង​ថា​មាន​ក្រុមហ៊ុន​ផ្សេងទៀត​បាន​កំពុង​ផលិត​កង់​រថយន្ត​មូល​ស្វ៊ែរ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដើម្បី​រួមចំណែក​សម្រាប់​រថយន្ត​នាពេល​អនាគត​។

​    ​ជាក់ស្តែង សំបក​កង់​រថយន្ត Goodyear នេះ​គឺជា​ឧទាហរណ៍​ស្រាប់​។ អ្នកបង្កើត​សំបក​កង់​ថ្មី​នេះ​បានបង្ហាញ​កង់​ដែលមាន​រាង​ស្វ៊ែរ ជា​លក្ខណៈ 3D នៅ​កម្មវិធី Geneva International Motor Show ដែល​ពួកគេ​សង្ឃឹមថានឹង​រួមចំណែក​ធំ​បំផុត​ដើម្បី​សុវត្ថិភាព​និង​ការ​ចល័ត​មិនគួរ​ឲ្យ​ជឿ​មួយ​ដោយ​ការគិត​ឡើងវិញ​នូវ​វិធី​ដែល​សំបក​កង់​បាន​ភ្ជាប់​នៅ​នឹង​រថយន្ត​។​

​    ​ដោយមាន​ឈ្មោះ​ពេញ​ថា Goodyear Eagle-360, សម្រក​កង់​នេះ​ត្រូវបាន​ភ្ជាប់​ជាមួយ​រថយន្ត​ដោយ​ប្រើ​ដែក​ឆក់​ស្រដៀង​នឹង​រថភ្លើង​ដែល​ប្រើ​ប្រព័ន្ធ​ដែក​ឆក់​ជំនួស​ឱ្យ​ការប្រើ​កង់​ដែក​ផងដែរ ដែល​អនុញ្ញាត​កង់​ធ្វើ​ចលនា​វិល​បាន​កម្រិត​៣៦០​ដឺ​ក្រេ​។ រថយន្ត​នាពេល​អនាគត​នឹង​អាចធ្វើ​បំលាស់​ទី​បាន​គ្រប់​ទិស និង​ងាយស្រួល​ចូល​ចត​ជាទីបំផុត​៕

 

adverise with khmeread
ប្រភព៖ ដេលិមែល

អ្នកនឹងចូលចិត្ត

មតិយោបល់