adverise with khmeread 1

ចង់​ឡើង​តំណែង ឡើង​ប្រាក់ខែ និង​មានកេរ្តិ៍ឈ្មោះ​ល្អ​? សាក​រៀប​តុ​ការិយាល័យ​តាម​ក្បួន​ហុងស៊ុយ​នេះ​ល៎​មើល​!

    ​ក្បួន​ហុងស៊ុយ​រៀប​តុ​ធ្វើការ​គឺមាន​លក្ខណៈ​ងាយស្រួល​ធ្វើ​ទេ ហើយ​វា​មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាស់​ក្នុង​ការជួយ​លោកអ្នក​ឱ្យសម្រេចបាន​ការឡើង​តំណែង​ដែល​ចង់បាន ឡើង​ប្រាក់ខែ និង​កេរ្តិ៍ឈ្មោះ​ល្អ​។

​    ​គ្មានអ្វី​អាច​ប្រាប់​ពី​លក្ខណៈ​ខាងក្រៅ​របស់លោក​អ្នក​ច្បាស់​ជាង​របៀបរៀបរយ​លើ​តុ​ការិយាល័យ​នោះឡើយ​។ តុ​ការិយាល័យ​មាន​របៀបរៀបរយ និង​ស្អាតបាត​មិន​ត្រឹម​ជួប​បង្កើន​ថាមពល​ហុងស៊ុយ​ល្អៗ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ឱ្យ​លោក​អ្នកមាន​ទឹកចិត្ត​ខ្នះខ្នែង​ពុះពារ​ជានិច្ច និង​ផ្តោតលើ​គោលដៅ​ការងារ​បាន​យ៉ាង​ល្អ​ទៀតផង​។

​    ​ក្បួន​ហុងស៊ុយ​ខាងក្រោម​នឹង​ជួយ​ទាក់ទាញ​នូវ​ឱកាស​ថ្មីៗ ដំបូន្មាន​ល្អៗ​ពី​សិស្ស​ច្បង និង​ថែមទាំង​អាច​ការពារ​លោកអ្នក​ពី​ការ​និយាយដើម និង​និយាយ​បង្កាច់បង្ខូច​ពី​សំណាក់​សហការី​មាត់ដាច​ទៀតផង​។

​     រឿង​ដំបូង​ដែល​លោកអ្នក​ត្រូវ​សម្រេចចិត្ត​ធ្វើ​គឺ​ដាក់​របស់​សំខាន់​ចំនួន ៩ មុខ​នៅលើ​តុ​ធ្វើការ​។ ទោះយ៉ាងណា លោកអ្នក​មិនត្រូវ​ដាក់​របស់របរ​ជា​អចិន្ត្រៃយ៍​នៅលើ​តុ​ឱ្យ​លើសពី ៩ មុខ​នោះឡើយ​។

​    ​* របស់​ដែល​យើង​ចាំបាច់​ត្រូវដាក់​លើ​តុ​មាន​ដូចខាងក្រោម​៖
​    ​- ទូរស័ព្ទ​
​    ​- កុំព្យូទ័រ​
​    ​- ប្រដាប់​ដាក់​ឯកសារ​
​    ​- ប៊ិក​និង​ប្រដាប់ប្រដា​ការិយាល័យ​
​    ​- របស់​តាំង​លម្អ​ផ្សេងៗ​ដែល​យើង​ស្រឡាញ់ (​ដាក់​អ្វី​ក៏បាន​ឱ្យតែ​ពេញចិត្ត ដូចជា​រូប​បេះដូង ។​ល​។​)
​    ​- ផ្កា ឬ​រូបចម្លាក់
​    ​- ដាក់​ត្បូង​គ្រី​ស្តា​ល់​មួយ​គ្រាប់​
​    ​- រូបថត​មនុស្ស​ជិតស្និទ្ធ ដូចជា​គ្រួសារ កូនៗ មិត្តភក្តិ ឬ​សត្វ​ចិញ្ចឹម​
​    ​- និង របស់​ផ្សេងទៀត​ដែល​ចាំបាច់​សម្រាប់​ការងារ​ប្រចាំថ្ងៃ (​រក​អ្វី​មក​ដាក់​ក៏បាន​តាមចិត្ត​)

​    ​រឿង​ដែល​សំខាន់​គឺថា​លោកអ្នក​មិនត្រូវ​ជ្រើសរើស​របស់​ដាក់​លើ​តុ​ឱ្យ​លើសពី ៩ មុខ​ឡើយ​។​

​    ​* ប្រការ​ត្រូវ​ចងចាំ​៖
​    ​- កុំ​គរ​ឯកសារ​លើ​តុ​ច្រើន​ថ្ងៃ​។ ប្រសិនបើ​លោកអ្នក​ត្រូវការ​ឯកសា​រទាំង​នោះ​រាល់ថ្ងៃ ត្រូវ​រក​ធ្នើរ ឬ​ទូ​ផ្សេង​ណាមួយ​សម្រាប់​ដាក់​វា​។
​    ​- កុំ​ទុកចោល​ការងារ​ដែល​មិនទាន់​ហើយ​លើ​តុ​។ វា​នឹង​បំបាក់​ថាមពល​ហុងស៊ុយ ដែល​អាចធ្វើឱ្យ​លោកអ្នក​មាន​អារម្មណ៍មិនល្អ​នៅ​ថ្ងៃស្អែក​។ ទុក​វា​នៅ​កន្លែង​មួយ​ដាច់ដោយឡែក និង​ត្រូវ​រក្សា​តុ​ឱ្យ​ស្អាត​ជានិច្ច​។​
​    ​- កុំ​បិត​ក្រដាស​សម្គាល់​ច្រើនពេក​នៅលើ​តុ​។ ជំនួស​មកវិញ​ត្រូវ​រក​អ្វី​ផ្សេង​មក​កត់ចំណាំ​។
​    ​- ត្រូវ​រក្សា​ប៊ិក ប្រដាប់​កិប ប្រដាប់​កៀប​ឱ្យមាន​របៀបរៀបរយ​ជានិច្ច​។
​    ​
​    ​កុំ​មានការ​ភ្ញាក់ផ្អើល ពេល​ឃើញ​ឱកាស​ថ្មីៗ និង​ការរីកចម្រើន​ក្នុង​ការងារ​កើតឡើង បន្ទាប់ពី​រៀបចំ​តាមរបៀប​ខាងលើ​រួច​។​

​    ​សូម​មើលរូប​អំពី​ទីតាំង​ដែល​ត្រូវដាក់​របស់​ទាំង ៩ នេះ​៕  

adverise with khmeread
ប្រភព៖ ហ្គោ​វីត​ហា​ម៉ូ​នី

អ្នកនឹងចូលចិត្ត

មតិយោបល់