បុរសចូលនិវត្តន៍ពីរនាក់ដាំផ្កាប្រភេទដូចគ្នា តែមានម្នាក់គត់មើលថែដិតដល់ជាងគេ តែរឿងមិននឹកស្មានបានកើតឡើង ក្រោយភ្លៀងធំមួយមេ

រឿងនិទានខ្លី ៖ នៅគ្រាមួយមានបុរសចូលនិវត្តន៍ពីរនាក់រស់នៅជិតខាងគ្នា។ ម្នាក់ជាគ្រូបង្រៀនចូលនិវត្តន៍ និងម្នាក់ទៀតជាភ្នាក់ងារធានារ៉ាប់រងចូលនិវត្តន៍។ ភ្នាក់ងារធានារ៉ាប់រងចូលនិវត្តន៍ចាប់អារម្មណ៍ខ្លាំងលើបច្ចេកវិជ្ជា។ បុរសទាំងពីរបានដាំផ្កាប្រភេទដូចគ្នានៅក្នុងសួនរៀងៗខ្លួន។ 

លោកគ្រូចូលនិវត្តន៍បានស្រោចទឹកឱ្យផ្ការបស់គាត់តិចតួចប៉ុណ្ណោះ ហើយមិនសូវមើលថែវាដិតដល់ទេ។ ចំណែកឯអ្នកជិតខាងរបស់គាត់ (ភ្នាក់ងារធានារ៉ាប់រងចូលនិវត្តន៍) ដែលចាប់អារម្មណ៍លើបច្ចេកវិជ្ជា បានស្រោចទឹកច្រើនដល់ផ្កា និងមើលថែវាយ៉ាងដិតដល់បំផុត។ 

ផ្ការបស់លោកគ្រូចូលនិវត្តន៍មានលក្ខណៈសាមញ្ញ តែមើលទៅស្អាតណាស់។ ផ្ការបស់ភ្នាក់ងារធានារ៉ាប់រងចូលនិវត្តន៍មើលទៅធំជាង និងមានទងបៃតងជាង។ 

នៅថ្ងៃមួយមានភ្លៀងធំកណ្តាលយប់ និងថែមទាំងមានកូនព្យុះទៀតផង។ ព្រឹកឡើង អ្នកជិតខាងទាំងពីរបានទៅពិនិត្យមើលការខូចខាតក្នុងសួនរៀងៗខ្លួន។ ភ្នាក់ងារធានារ៉ាប់រងចូលនិវត្តន៍ទៅពិនិត្យមើលឃើញផ្ការបស់គាត់ដួលរលើងគល់ខូចខ្ទេចខ្ទីទាំងអស់។ ប៉ុន្តែដើមផ្ការបស់លោកគ្រូចូលនិវត្តន៍មិនបានរងការខូចខាតអ្វីសោះ និងឈររឹងមាំដដែល។ 

ដោយងឿងឆ្ងល់ខ្លាំងពេក ភ្នាក់ងារធានារ៉ាប់រងចូលនិវត្តន៍បានចូលទៅសួរលោកគ្រូចូលនិវត្តន៍ យ៉ាងដូច្នេះថា "យើងទាំងពីរដាំផ្កាដូចគ្នា។ ខ្ញុំមើលថែវាជាងលោកបងឯងទៀត និងថែមទាំងស្រោចទឹកឱ្យវាច្រើនជាងទៀត ម៉េចក៏វាដួលរលើងគល់ដូច្នេះ??? លោកបងឯងមិនសូវស្រោចទឹក និងមិនសូវខ្វល់ពីវាសោះ ម៉េចក៏វាមិនដួលរលើងគល់ចឹង?"។ 

លោកគ្រូចូលនិវត្តន៍ញញឹម រួចប្រាប់ថា "លោកប្អូនឯងស្រោចទឹកច្រើនពេកនិងមើលថែវាខ្លាំងពេក ចឹងហើយទើបឫសផ្កាខ្ជិលមិនខំប្រឹងចាក់ស្រេះចូលទៅដីឱ្យជ្រៅទេ។ លោកប្អូនឯងធ្វើឱ្យផ្កាស្រណុកពេក ទើបវាមិនខំប្រឹងចាក់ឫសគល់។ រីឯខ្ញុំវិញស្រោចទឹកឱ្យវាល្មមៗ ហើយទុកឱ្យវាចាក់ឫសចូលដីជ្រៅដើម្បីរកប្រភពទឹកដោយខ្លួនវា។ ចឹងហើយទើបវាមានឫសជ្រៅកប់ក្នុងដី និងឈរបានរឹងមាំ"។ 

*** រឿងនិទានខ្លីនេះគឺចង់និយាយថា របៀបចិញ្ចឹមបីបាច់កូន គឺប្រៀបបីដូចជាការដាំផ្កាយ៉ាងអ៊ីចឹង។ បើកូនៗទាមទារអីបានណុង នោះកូននឹងមិនយល់ពីតម្លៃនៃការប្រឹងប្រែងទេ។ កូនៗនឹងមិនខ្វល់ពីការខិតខំប្រឹងប្រែងដោយខ្លួនឯង ហើយថែមទាំងរអ៊ូរទាំ ឱ្យតែពេលជួបការលំបាក។ ជួនកាល ឪពុកម្តាយគួរតែបណ្តែតបណ្តោយឱ្យកូនធ្វើអ្វីតាមបំណងរបស់កូន ជាជាងឃាត់ឃាំងកូន និងទិញរបស់របរដើម្បីផ្គាប់ចិត្តកូន។ បង្ហាត់ពួកគេឱ្យចេះដើរ តែទុកឱ្យកូនដើរលើផ្លូវដែលពួកគេជ្រើសរើស៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab