adverise with khmeread 1

អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា ថ្នាំសម្រើប Viagra អាច​បង្ក​មហារីក​ស្បែក​ចំពោះ​បុរសៗ​

​    ​ថ្នាំ​នេះ​ត្រូវបាន​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ដល់​បុរស ដែល​កំពុង​តស៊ូ​ជាមួយនឹង​ភាពអាម៉ាស់​នៃ​បញ្ហា​ងាប់​លិង្គ​។

​    ​ប៉ុន្តែ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល ខណៈ​ថ្នាំ Viagra អាចជួយ​ឱ្យ​ជំរុញ​ដល់​ការបំពេញ​ប្រតិបត្តិការ​លើ​គ្រែ​របស់​បុរស​នោះ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ថា ថ្នាំ​នេះ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក​ដែរ​។

​    ​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា បុរស​ដែល​ពឹង​ផ្អែកលើ​ថ្នាំ​នេះ​ដើម្បី​ជួយ​ដាស់​លិង្គ​ឱ្យ​រស់​ឡើងវិញ​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការកើត​ជំងឺមហារីក​ស្បែក ដែលជា​ប្រភេទ​ជំងឺ​សាហាវ​ជាងគេ​បំផុត​។

​    ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ University of Tübingen ក្នុងប្រទេស​អាល្លឺម៉ង់​បាន​រកឃើញថា ថ្នាំ Sildenafil ដែល​គេ​លក់​លើ​ទីផ្សារ​ដាក់ឈ្មោះថា Viagra ជួយ​ជំរុញ​ដុំ​សាច់​មហារីក​ឱ្យ​លូតលាស់​យ៉ាង​ឆាប់រហ័ស​។

​    ​ថ្នាំ Sildenafil ដែល​លក់​ក្រោម​ម៉ាក​សញ្ញា​ថា Revatio បានដាក់​លក់​លើ​ទីផ្សារ​តាំងពី​ចុង​ទសវត្សរ៍ ១៩៩០​។

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បានធ្វើការ​ស៊ើបអង្កេត​ជា​យូរ​មកហើយ​អំពី​លទ្ធភាព​ទំនាក់ទំនង​រវាង​ថ្នាំ​នេះ និង​ជំងឺមហារីក​។

​    ​ការសិក្សា​រយៈពេល​វែង​មួយ​ទៅលើ​បុរស​ជិត ១៥.០០០ នាក់​ក្នុង​សហរដ្ឋអាមេរិក​ដែល​ចេញផ្សាយ​ក្នុង​ឆ្នាំ ២០១៤​បាន​លើកឡើងថា Sildenafil បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក​ដ៏​សាហាវ​។

​    ​ការជាប់​ទំនាក់ទំនង​រវាង​ថ្នាំ​នេះ​និង​ជំងឺមហារីក​ស្បែក​ត្រូវបាន​ប្រកាស​ក្នុង​ឆ្នាំ ២០១៥ ក្នុងការ​សិក្សា​មួយ​ធ្វើឡើង​ចំពោះ​បុរស​ជិត ២៤.០០០ នាក់​នៅក្នុង​ប្រទេស​ស៊ុយអែត​៕

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់