ចោរពីរសញ្ជាតិផ្សេងគ្នាអួតរឿងល្បិចលួច ក្រោយអនុវត្តជាក់ស្តែង ចោរទីមួយត្រូវក្អួតឈាម!

សំណើច ៖ បុរសអង់គ្លេសម្នាក់និងបុរសអៀរឡង់ម្នាក់បានចូលទៅហាងដុតនំមួយកន្លែងដើម្បីលួចនំស៊ី។ បុរសអង់គ្លេសលួចនំបាន៣ដុំហើយលាក់វាទុកនៅក្នុងហោប៉ៅ។ បុរសអង់គ្លេសអួតទៅបុរសអៀរឡង់ថា "ទាល់តែចេះជំនាញខ្លាំងណាស់ទើបអាចលួចនំទាំងដែលម្ចាស់ហាងមិនចាប់អារម្មណ៍"។ 

បុរសអៀរឡង់តបវិញថា "នោះគ្រាន់តែជាក្បាច់លួចសាមញ្ញៗសោះហ្នឹង។ ចាំមើល៎ខ្ញុំឯណេះវិញ ប្រើជំនាញពិសេស មិនបាច់លួចទេ គឺយកនៅនឹងមុខស្រស់ៗតែម្តង ហើយបាននំបីដុំស៊ីនៅនឹងមុខម្ចាស់ហាងអត់អស់លុយមួយសេន"។ 

បន្ទាប់មក បុរសអៀរឡង់ចូលទៅនិយាយជាមួយម្ចាស់ហាងថា "សួស្តីលោក ខ្ញុំមានជំនាញលេងសៀកពិសេសមួយចង់បង្ហាញឱ្យលោកភ្ញាក់ផ្អើល"។ ម្ចាស់ហាងដំបូងស្រឡាំងកាំង តែមើលទៅដូចជាទំនងដែរ ក៏ឱ្យបុរសអៀរឡង់បញ្ចេញក្បាច់សៀកឱ្យគាត់មើល។ 

បុរសអៀរឡង់បានសុំនំម្ចាស់ហាងស៊ីមួយដុំ។ បន្ទាប់មកសុំពីរដុំទៀតស៊ីខ្ទេចអស់រលីង។ ម្ចាស់ហាងសួរថា "អើ​ ឥឡូវនំអញទៅណាអស់ហើយ នេះឬសៀករបស់ឯង?"។ 

បុរសអៀរឡង់ចង្អុលរួចនិយាយថា "ទៅឆែកមើលក្នុងហោប៉ៅបុរសអង់គ្លេសម្នាក់នោះចុះ នឹងឃើញនំបីដុំនោះវិញហើយ!!!"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...