សាស្ត្រាចារ្យសួរសំណួរដល់និស្សិតចម្រុះជាតិសាសន៍នូវសម្រង់សម្តីល្បីៗ ឆ្លើយត្រូវបានឈប់ថ្ងៃសុក្រ...និស្សិតបរទេសឆ្លើយត្រូវទាំងអស់ តែសុខចិត្តមករៀនថ្ងៃសុក្រ ស្រាប់តែនិស្សិតអាមេរិកអង្គុយតុចុងប៉ូច ចេញមកនិយាយ ដាច់ផ្ងារ!

សំណើច៖ នៅថ្ងៃព្រហស្បតិ៍មួយនៅចុងម៉ោងរៀន សាស្ត្រាចារ្យម្នាក់នៅរដ្ឋអាឡាបាម៉ាបានប្រាប់និស្សិតថា នរណាដែលអាចប្រាប់ឈ្មោះជនល្បីដែលបាននិយាយសម្រង់សម្ដីដ៏ល្បីល្បាញបាន នឹងអាចសម្រាកនៅថ្ងៃសុក្រមួយថ្ងៃ។

សាស្ត្រាចារ្យនិយាយថា "និស្សិតទាំងអស់គ្នា តើអាចប្រាប់ខ្ញុំបានទេថានរណាជាអ្នកនិយាយថា 'គ្មានអ្វីត្រូវខ្លាច ក្រៅតែពីសេចក្តីភ័យខ្លាចខ្លួនវា?' "។

មីសាអ៊ិបានលើកដៃនិងនិយាយថា "ច៎ា គឺប្រធានាធិបតី ហ្វ្រែងគ្លីន​ រ៉ូសស្វែល"។

សាស្ត្រាចារ្យបានឆ្លើយតបវិញថា "ត្រឹមត្រូវ! អ៊ីចឹងឯងអាចសម្រាកនៅថ្ងៃសុក្របាន"។ ប៉ុន្តែមីសាអ៊ិបានតបវិញថា "អត់អីទេលោកសាស្ត្រាចារ្យ! ខ្ញុំជាជនជាតិជប៉ុនហើយយើងផ្ដល់តម្លៃដល់ការអប់រំ ដូច្នេះខ្ញុំនឹងមកថ្នាក់រៀននៅថ្ងៃសុក្រ"។

សាស្ត្រាចារ្យនិយាយថា "អត់អីទេអ៊ីចឹង! ទុកឱ្យខ្ញុំផ្ដល់ឱកាសមួយទៀតដល់អ្នកផ្សេង។ តើមាននិស្សិតណាអាចប្រាប់ខ្ញុំបានទេថានរណានិយាយថា 'កុំសួរថាប្រទេសអ្នកអាចធ្វើអ្វីខ្លះដល់អ្នក តែត្រូវសួរថាអ្នកអាចធ្វើអ្វីបានខ្លះសម្រាប់ប្រទេសអ្នក?' "។

លូវីសបានឆ្លើយទាំងក្ដីរំភើបថា "បាទលោកសាស្ត្រាចារ្យ គឺប្រធានាធិបតី ចន​ អែហ្វ​ កេណ្ណីឌី"។

អ្នកគ្រូបានតបវិញថា "ត្រឹមត្រូវលូវីស។ អ៊ីចឹងឯងអាចសម្រាកនៅថ្ងៃសុក្របាន"។ ប៉ុន្តែលូវីសបានឆ្លើយតបវិញថា "មិនអីទេអ្នកគ្រូ! ខ្ញុំជាជនជាតិម៉ិកស៊ិកហើយយើងមានទម្លាប់ប្រឹងប្រែងក្នុងការងារ ហើយខ្ញុំប្ដេជ្ញាលើការសិក្សា ដូច្នេះខ្ញុំនឹងមានវត្តមាននៅថ្ងៃសុក្រ"។

លោកសាស្ត្រាចារ្យបានតបវិញថា "អ៊ីចឹងគ្មាននរណាចង់សម្រាកនៅថ្ងៃស្អែកទេ។ ដូច្នេះចាប់ផ្ដើមមេរៀនបន្ទាប់"។

ខណៈសាស្ត្រាចារ្យបែរមុខទៅក្ដារខៀនហៀបនឹងសរសេរ ចននីដែលកំពុងខឹងក្តៅក្រហាយ អង្គុយនៅក្រោយគេបាននិយាយថា "ពួកអាបរទេសចង្រៃ"។

ដោយឮបែបនេះ សាស្ត្រាចារ្យបែរមករកនិស្សិតទាំងភ្ញាក់ផ្អើលហើយនិយាយទាំងមិនរីករាយថា "នរណានិយាយបែបហ្នឹង?"។

ចននីនៅខាងក្រោយគេបានងើបឈរហើយបានស្រែកខ្លាំងៗថា "ដូណាល់ត្រាំ!!! ជួបគ្នានៅថ្ងៃចន្ទ ពួកអាបរទេសចង្រៃ"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab