20160311 reuters iphone

សល់​តែមួយ​អាទិត្យ​ទៀត​ទេ ក្រុមហ៊ុន Apple នឹង​បង្ហាញ​ផលិតផល​ខ្លួន​ហើយ​

    ​ក្រុមហ៊ុន Apple បាន​ចែក​លិខិតអញ្ជើញ​ដល់​អ្នកសារព័ត៌មាន​កា​ល​ពីថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​សម្រាប់​ព្រឹ​តិ្ត​ការណ៍​ថ្ងៃទី​២១ មីនា នៅ​ស្នាក់ការ​កណ្ដាល ទីក្រុង Cupertino រដ្ឋ California ដែល​ប្រហែលជា​ព្រឹ​តិ្ត​ការណ៍​បង្ហាញ​ផលិត​ផ​លិ iPhone តូច​ថ្មី​របស់ខ្លួន​។​

​    ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​មួយ​នេះ​ជារឿយៗ​តែងតែ​បង្ហាញ​នូវ​ផលិតផល​ថ្មី​របស់ខ្លួន​នៅ​ព្រឹត្តិការណ៍​បែបនេះ​។ គេ​រំពឹងថា​នឹងមាន​ការ Update ថ្មី​អំពី​ផលិតផល iPhone និង iPad ក្នុងពេល​ឆាប់ៗ​។​

​    ​ក្រុមអ្នកវិភាគ​ខ្លះៗ​របស់​កាសែត Wall Street រំពឹងថា​ក្រុមហ៊ុន Apple នឹង​បង្ហាញ​ទំហំ iPhone បួន​អ៊ី​ញ ការបង្កើតឡើង​មាន​អេក្រង់​តូច​ជាង​មុន បន្ទាប់ពី​ចេញ​ទូរស័ព្ទ iPhone 6 និង iPhone 6 Plus ដែលមាន​ទំហំ​ធំ​ក្នុង​ឆ្នាំ​២០១៤​។​

​    ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​ឡើង​ខ្ពស់​អស់​ពេល​២​សប្ដាហ៍​ទៅហើយ ខណៈ Wall Street ទស្សន៍ទាយ​ថា​ក្រុមហ៊ុន​នេះ​នឹង​ចេញ iPhone ដែលមាន​តម្លៃ​កាន់តែ​ធូរ​ថ្លៃ​ក្នុង​ខែ​នេះ ដើម្បី​បង្កើន​ការលក់​ផលិតផល​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​ចិន​ផងដែរ​៕

ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់