កុំដោយសារតែប៊ិកមួយដើមនេះទេ កុំអីបុរសទីមួយដែលឡើងដល់ឋានព្រះចន្ទដំបូងគេបង្អស់ស្លាប់នៅទីនោះបាត់ហើយ!

ប្រសិនបើពុំមានប៊ិកមួយដើមនេះ និងពុំមានគិតបានរហ័សទេនោះ លទ្ធផលនៃបេសកកម្ម Apollo 11 អាចនឹងបញ្ចប់ទៅយ៉ាងអាណោចអាធ័ម។

នៅថ្ងៃទី ២០ ខែកក្កដាឆ្នាំ ១៩៦៩ បុរសទីមួយ ដែលចុះចតនៅលើភពព្រះចន្ទគឺលោក Neil Armstrong និងលោក Buzz Aldrin បានស្ថិតនៅលើផ្ទៃព្រះចន្ទប្រមូលសំណាកបំណែកថ្ម និងផេះអស់រយៈពេលជិត ៣ ម៉ោង។

នៅពេលដែលពួកគេត្រឡប់ទៅយាន Module Lunar (LM) វិញដើម្បីរៀបចំត្រឡប់ទៅផែនដីវិញនោះ លោក Aldrin បានស្ពាយកាបូបអុកស៊ីសែនដ៏ធ្ងន់នៅលើខ្នងរបស់គាត់ ធ្វើឱ្យប៉ះចំកុងតាក់សៀគ្វីសម្រាប់បញ្ឆេះយាន បណ្តាលឱ្យបាក់ខូច។

កុងតាក់ (ENG ARM) គឺសម្រាប់បញ្ឆេះម៉ាស៊ីនរបស់យានតូចអាចបើកបរលើផ្ទៃព្រះចន្ទនៅខាងក្រោម ដើម្បីដឹកពួកគេចេញពីលើផ្ទៃព្រះចន្ទទៅជួបលោក Michael Collins ដែលស្ថិតនៅក្នុងយានធំមួយទៀតឈ្មោះ Columbia ដែលកំពុងសំកាំងនៅខាងលើផ្ទៃព្រះចន្ទ។ យាន Columbia មិនអាចចុះលើព្រះចន្ទបានទេ។ 

ដោយសារកុងតាក់ខូចទៅហើយនោះ លោក Aldrin គ្មានជម្រើសអ្វីក្រៅតែពីយកប៊ិកដែកនៅក្នុងហោប៉ៅរបស់គាត់ទៅស៊កចូលប្រអប់កុងតាក់ដើម្បីឱ្យមានចរន្តអគ្គិសនីឆ្លងគ្នា ហើយពេលសាកល្បងធ្វើដូច្នេះ ម៉ាស៊ីនយានក៏ឆេះដំណើរការឡើងវិញ។ 

រចនាដោយ Duro Marker ប៊ិកដែលត្រូវបានគេប្រើ ដើម្បីជួសជុលកុងតាក់ខូច និងនាំយកអវកាសយានិក Apollo 11 ត្រឡប់មកផែនដីវិញ គឺត្រូវបានដាក់តាំងបង្ហាញនៅឯសារមន្ទីរយានអវកាសនៅទីក្រុង Seattle រដ្ឋ Washington៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab