មន្ដ្រីប៉ូលិសច្រកទ្វារកំពង់ផែម្នាក់ ដេកស្លាប់នៅមុខរថយន្ដទាំងក្នុងដៃកាន់កាំភ្លើង នៅស្រុកស្ទឹងហាវ

​ព្រះសីហនុ ៖​ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវយ៉ាងសកម្ម​ បន្ទាប់ពីមានករណីប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ នៅមុខរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-8029 ហើយនៅដៃឃើញមានកាន់កាំភ្លើងខ្លីមួយដើម និងមានស្លាកស្នាមត្រូវគ្រាប់កាំភ្លើងត្រង់ក្បាល កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ២០១៩ នៅនៅចំណុច ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ 

​សមត្ថកិច្ចនិយាយជាបឋមថា ជនរងគ្រោះជា មន្ដ្រីប៉ូលិសអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិ ខេត្ដព្រះសីហនុឈ្មោះ ហេង​ សៅគិរី ដេកស្លាប់នៅមុខរថយន្ដទាំងក្នុងដៃកាន់កាំភ្លើង។ ភ្លាមៗសមត្ថកិច្ចមូលដ្ឋាននៅមិនទាន់អាចកំណត់ បានពីការស្លាប់របស់ជនរងគ្រោះរូបនេះ ថាជាការធ្វើអត្តឃាត ឬជាអំពើឃាតកម្មអ្វីនៅឡើយទេ ដោយរង់ចាំការស្រាវជ្រាវ និងធ្វើកោសល្យវិច័យជាមុនសិន៕

adverise with khmeread
tiger
Loading ad ...