ជនបរទេសម្នាក់ស្លាប់នៅចំណុចផ្ទះជួលមិនទាន់ដឹងមូលហេតុ

​ភ្នំពេញ ៖​ មានករណីជនបរទេសម្នាក់ស្លាប់នៅចំណុចផ្ទះជួល៣៥ ជាន់ទី១ ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ បង្កការភ្ញាក់ផ្អើល​ នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧ និង២០នាទីនេះ។ 

​ប៉ូលិសមូលដ្ឋានបានឱ្យដឹងជាបឋមថា សព ឈ្មោះ JENSEN ALAN  ROLF ជនជាតិអូស្ត្រាលី (Australia ) ភេទប្រុស អាយុក៥៥ឆ្នាំ មុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខ PA4910219​។ 

​ក្រោយពីសភាពការណ៍កើតឡើងកម្លាំងប៉ូលិសជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេសវិទ្យាសាស្រ្ត ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកគ្រូពេទ្យកោសលវិច័យរាជធានីដើម្បីបង្កើត គណៈកម្មការ ពិនិត្យសពរកមូលហេតុស្លាប់ពិតប្រាកដ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab